All Stories Hi2
Showing posts with label news. Show all posts
Showing posts with label news. Show all posts

Thursday, May 11, 2017

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ដោយមានការប្រទះឃើញសាកសព ស្ត្រីម្នាក់ ដែលត្រូវជាប្រពន្ធក្រោយ របស់តារា កំប្លែងនាយ ហុងដា ត្រូវបានជនសង្ស័យ(ជាកូនបង្កើតរបស់នាយហុងដា) ធ្វើសកម្មភាពយក ខ្សែឆ្នាំងអ៊ុតរឹតកសម្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១១ និង៤១នាទីថ្ងៃត្រង់ទី១១ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចបន្ទប់គ្មានលេខ ខុនដូជាន់ទី៥ ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ពាក់ពន្ធ័នឹងសំណុំរឿងឃាតកម្មនេះដែរ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានឲ្យដឹងថា សពមានឈ្មោះ ស៊ឹម ចន្ធី ហៅស្រីអូន ភេទស្រី អាយុ១៨ឆ្នាំ ជាប្រពន្ធទី២របស់នាយហុងដា តារាកំប្លែងល្បីល្បាញម្នាក់នៅក្នុងប្រទេសកម្ពុជា មុខរបរនៅផ្ទះ ស្នាក់នៅកន្លែងកើតហេតុខាងលើ ដោយមានកូនស្រីអាយុ៦ខែជាចំណងស្នេហ៍រវាងអ្នកទាំង២។

លោកអធិការបន្តថា បន្ទាប់ទទួលព័ត៌មាននេះភ្លាម កម្លាំងជំនាញបានចុះដល់កន្លែងកើត បានឲ្យដឹងថាស្ត្រីរងគ្រោះ ត្រូវជនមិនស្គាល់មុខ យកខ្សែឆ្នាំងអ៊ុត រឹតកបណ្តាលឲ្យ ស្លាប់រួចរុំជាមួយភួយក្រឡាការ៉ូ ពណ៌ផ្កាឈូក អូសទៅដាក់ក្នុងបន្ទប់ទឹក។ បន្ទាប់មក សមត្ថកិច្ចបានបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ពីកម្លាំងជំនាញ និងបានឆែកមើលកាមេរ៉ា សុវត្ថិភាពរបស់ខុនដូ រហូតឈានទៅដល់ការកំណត់មុខសញ្ញាបាន គឺជាកូនបង្កើតរបស់លោកហុងដា(ដែលជាកូនប្រពន្ធមុន) ហើយករណីនេះគឺជាករណីឃាតកម្ម កូនបង្កើត សម្លាប់ម្តាយចុងខ្លួនឯង តែមិនដឹងមូលហេតុអ្វីនោះទេ ដោយកម្លាំងកំពុងធ្វើការស្រាវជ្រាវ។

តែបើយោងតាមអ្នកមើលការខុសត្រូវនៅក្នុងខុនដូរខាងលើ បានឲ្យដឹងកាលពីម្សិលមិញកូនដើមរបស់ជនរងគ្រោះដែលគេស្គាល់ឈ្មោះ អា និច ភេទប្រុស អាយុប្រហែល២០ឆ្នាំ បាននាំសង្សារមកលេងបន្ទប់កើតហេតុ។ ក៏ប៉ុន្តែមិនដឹងមានទំនាស់អ្វីនោះទេ បានជាឈានដល់ករណីឃាតកម្មបែបនេះ។

បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងស្វែងរកជនសង្ស័យមកសាកសួរនិងផ្តន្ទាទោសតាមផ្លូវច្បាប់ ៕

Update៖ ប្រពន្ធក្រោយនាយហុងដា គឺត្រូវកូនបង្កើត(ជាកូនប្រពន្ធមុន) រឹតកនឹងខ្សែឆ្នាំងអ៊ុត រួចអូសចូលក្នុងបន្ទប់!

ភ្នំពេញ៖ ខណៈពេលនេះ រឿងរ៉ាវរបស់ ប្រពន្ធក្រោយ របស់តារាកំប្លែង ហុងដា ត្រូវបាន មហាជន និង សមត្ថកិច្ច កំពុងតែដុតដៃដុតជើង តាមចាប់ជនដៃដល់។

កាលពីប៉ុន្មាននាទីមុននេះ  ទំព័រហ្វេសប៊ុកមួយ បានបង្ហាញពីវីដេអូ នៅក្នុងកាមេរ៉ាសុវត្ថិភាព នៅខុនដូ ដែលឃើញពីសកម្មភាព របស់បុរស២នាក់ ចូលក្នុងបន្ទប់នារីរងគ្រោះ។ មិនតែប៉ុណ្ណោះ ក្នុងចំណោមបុរសទាំងពីរ គឺគេស្គាល់ថា ជាកូនប្រុសបង្កើត របស់នាយហុងដា ថែមទៀតផង៕

ធ្លាយវីដេអូ សកម្មភាពមុនពេលប្រពន្ធក្រោយ ហុងដា ត្រូវបានគេសម្លាប់ (មានវីដេអូ)​​

រាជធានី​ភ្នំ​ព​ញ៖ សេចក្តីរាយការណ៍​បន្ត​ឱ្យ​ដឹង​ ​ទាក់ទិន​ការស្លាប់​​​នារីម្នាក់ ​ដែលគេស្គាល់ថា ​ជា​​ប្រពន្ធ​ក្រោយ​​របស់​​តារា​កំប្លែង​ ​ហុង ដា ត្រូវ​​បាន​​ឪពុក​​បង្កើត​នារីរងគ្រោះ​​​អះ​អាង​​​នារសៀលថ្ងៃទី​១១ ឧសភា ថា កូន​ស្រី​ដែល​ស្លាប់​នេះ ​មាន​ឈ្មោះ​ស៊ឹ​ម ចាន់​​ធី អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ក្នុង​​ភូមិ​ទួល​កី សង្កាត់​ភ្លើង​​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ប្រភព​​បន្ត​ថា កូនស្រី​​គាត់ (​នារី​ដែល​ស្លាប់​) បាន​​ស្រឡាញ់​គ្នា​ជាមួយ​ហុង ដា ដោយ​ពួកគេ​បាន​​នាំ​គ្នា​មក​ទិញ​ខុន​ដូ ស្ថិតនៅ​ភូមិតាឡី នេះ (កន្លែងកើតហេតុ) ​ស្នាក់​​នៅ​​ជាមួយ​​គ្នា។ ថ្ងៃនេះដែរ ​ហុង​ដា គឺ​​មិន​​បាន​​នៅ​ជាមួយ​កូនស្រីគាត់ទេ ​ដោយ​​ជាប់​រវល់​​ទៅ​សម្តែង​​កន្លែង​នៅឯ​​ខេត្តបន្ទាយមានជ័យ។

ទោះបីជា​យ៉ាងណា ខណៈ​នេះ សមត្ថកិច្ច​នៅ​មិនទាន់សន្និដ្ឋាន​បានថា តើ​ជាករណីអ្វីពិតប្រាកដឡើយ ចំពោះ​ការស្លាប់​នារីងគ្រោះ ដោយ​​កម្លាំងកំពុង​ដុត​ដៃជើង​ស្រាវជ្រាវ​យ៉ាង​ក្តៅ​បំផុត។ ក្នុង​នោះ​សមត្ថកិច្ច​ក៏​មិន​​អនុញ្ញាត​ឱ្យ​អ្នក​ណា​ម្នាក់ ចូល​​ទៅ​ជិត​សាកសព​ដែរ ដោយ​​​កំពុង​ពិនិត្យ និង​ធ្វើ​ស​ល្យ​វិច័យ​បន្ត​ទៀត៕

ប្រពន្ធក្រោយ​​នាយ ហុង ដា បានស្លាប់ក្នុងខុនដូ សង្ស័យជាអំពើឃាតកម្ម

Wednesday, May 10, 2017

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅយប់ជ្រៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧នេះថា ទាហានមួកខៀវកម្ពុជា៣រូប ដែលបាត់ខ្លួនក្រោយហេតុការណ៍បាញ់ប្រហារ ដោយក្រុមឧទ្ទាម នៅប្រទេសអាហ្រ្វិកកណ្តាល នាយប់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧នោះ ពេលនេះបានស្លាប់ហើយ។ សាកសពរបស់ពួកគាត់ត្រូវបានរកឃើញ នៅថ្ងៃទី០៩ ខែឧសភានេះ នៅប្រមាណ២គីឡូម៉ែត្រពីកន្លែងកើតហេតុតែម្តង។ ទាហានកម្ពុជាស្លាប់សរុបទាំងអស់ចំនួន៤នាក់។

នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា «កម្លាំងកម្ពុជា០៣នាក់ដែលបានបាត់ខ្លួន ក្នុងសាធារណរដ្ឋអាហ្វ្រិកកណ្តាល ត្រូវបានរកឃើញស្លាប់ទាំងអស់ ក្នុងចំងាយ ២គម ពីកន្លែងកើតហេតុ។ សពទាំងបីនេះត្រូវបានអន្តរាគមន៍​ដោយក្រុមគ្រូព្រះវិហារ​ដែលនៅ​ក្បែរនោះ។​ សពទាំងបីកំពុងតំកល់នៅតំបន់ Bangassou រង់ចាំដឹកតាមឧទ្ធម្ភាគចក្ររបស់ អ.ស.ប មកទីក្រុង Bangui នាព្រឹកស្អែក»។

ក្រសួងការពារជាតិ បានសម្តែងការសោកស្តាយយ៉ាងពន់ពេក ចំពោះការបាត់បង់ទាហានមួកខៀវរបស់កម្ពុជា ព្រមទាំងចូលរួមរំលែកទុក្ខ​ចំពោះការ​ពលីជីវិតប្រកបដោយកិត្តិយសថ្លៃថ្នូរ និងវីរភាពដ៏អង់អាចក្លាហាននៃកុលបុត្រកម្ពុជា ដែលបានលះបង់ជីវិតក្នុងការបំពេញ​បេសកកម្មមនុស្សធម៌​អន្តរជាតិ ក្រោមឆ័ត្រ អ.ស.ប នៅសាធារណរដ្ឋអាហ្រ្វិចកណ្តាល នាពេលនេះ។

បើតាមសេចក្តីប្រកាសក្រសួងការពារជាតិ បានឱ្យដឹងថា ទាហានមួកខៀវកម្ពុជា ៣រូប ដែលបានបាត់ខ្លួន ហើយទើបនឹងដឹងថាទទួលមរណភាព​នេះរួមមាន៖ លោកអនុសេនីយ៍ត្រី ស៊ាន នរិន្ទ (ព្រិន្ទបាលទោ) ជំនួយការត្រួតពិនិត្យគុណភាព, លោកពលបាលឯក មុំ តុលា (ព្រិន្ទបាលទោ) ជំនួយការបើកបរអ៊ិស្ការវ៉ាទ័រ និង លោកអនុសេនីយ៍ត្រី ម៉ៅ អេង (អនុសេនីយ៍ឯក) បុគ្គលិកពេទ្យ។

សូមបញ្ជាក់ថា នៅយប់រំលងអាធ្រាត្រ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧នេះ មានការវាយប្រហារ ដោយក្រុមឧទ្ទាម ទៅលើក្បួនយុទ្ធដំណើររបស់កម្លាំង Minusca របស់អង្គការសហប្រជាជាតិ បណ្តាលឱ្យកម្លាំងកម្ពុជាម្នាក់ស្លាប់ភ្លាមៗ ម្នាក់រងរបួស និងបាត់ខ្លួន៣នាក់។ ប៉ុន្តែពេលនេះអ្នកដែលបាត់ខ្លួនទាំងនោះបានស្លាប់ហើយ។ ដោយចំនួនអ្នកស្លាប់ទាំងអស់៤នាក់ (មុនម្នាក់ ក្រោយ៣នាក់)។

នៅព្រឹកមិញនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឱ្យអង្គការសហប្រជាជាតិ យកចិត្តទុកដាក់ទទួលខុសត្រូវ ឱ្យបានខ្ពស់ចំពោះហេតុការណ៍ខាងលើផងដែរ៕




ប្រភព៖ គេហទំព័រ Freshnews

ទាហានមួកខៀវកម្ពុជា៣នាក់ ដែលបាត់ខ្លួននៅប្រទេសអាហ្រ្វិកកណ្តាល ពេលនេះបានស្លាប់ហើយ

Tuesday, May 9, 2017

ដំណឹងអន្តរជាតិ៖ ទីភ្នាក់ងារ​របស់​ថៃ នៅ​ថ្ងៃ​ទី​០៩ ឧសភា នេះ​បាន​​ផ្សាយ​ថា មានករណី​​​បំផ្ទុះ​ចំនួន​២​គ្រាប់ ស្ថិត​​នៅ​ផ្សារ​ទំនើប «Big​C» ក្នុងខេត្ត​ប៉ា​តានី ភាគ​​ខាងត្បូង​ប្រទេស​ថៃ បង្ក​ឱ្យ​មាន​មនុស្ស​រង​របួស​ ៣៥​នាក់ និងរថយន្ត​ប្រហែល​១០០​គ្រឿងទទួល​រង​ការ​ខូចខាត ។

តាម​ការ​ត្រួតពិនិត្យ​របស់​ប៉ូលិស​នៅ​កន្លែង​កើតហេតុ​ដំបូង​ឃើញ​ថា មាន​មួយ​ក្នុង​ចំណោម​ការ​ផ្ទុះ​ទាំង​២​លើកនេះ អាច​ជា​ការ​បង្កៃគ្រាប់​នៅ​ក្នុង​រថយន្ត​របស់​ក្រុម​ភេរវ​ករ។ ​

បច្ចុប្បន្ន​ សមត្ថកិច្ច​កំពុងធ្វើការ​ស៊ើបអង្កេត​បន្ត​ ដោយយកចិត្តទុកដាក់បំផុត។


នោះ​ទៀត​! បំផ្ទុះគ្រាប់បែក២លើក​នៅ​ផ្សារ «Big C» ប្រទេស​ថៃ​

ដំណឹងជាតិ៖ បើ​តាម​ឯកឧត្តម ​ឡុង ​ឌីម៉ង់ ឯកអគ្គរាជទូក​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េ​ ​បាន​ឲ្យដឹង​ថា​ អនុសេនីយ៍​ឯកដែល​សម្តេចតេជោ​ថ្លែង​កាលពីព្រឹកមិញ​ គឺ​​​ត្រូវ​បាន​​ក្រុម​ឧទ្ទាម​បាន​សម្លាប់​​​ ក្នុង​ពេល​បំពេញ​បេសកកម្ម​ក្នុង​ក្រប​ខ័ណ្ឌ​ថែរក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ​ នៅ​ប្រទេស​អាហ្រិក​​កណ្តាល​​ជាមួយ​កង​កម្លាំង​ម៉ារ៉ុក​។​​

សូមបញ្ជាក់ថា ក្នុង​ពិធី​សម្ពោធ​សាលា​ខេត្ត​ត្បូងឃ្មុំ​​​ នៅ​ព្រឹក​ថ្ងៃអង្គារ​ ទី​០៩ ខែ​ឧសភា​ ​នេះ​ សម្ដេច​​នាយករដ្ឋមន្ត្រី​ បានប្រកាស​ចូលរួម​សោក​ស្តាយ​និង​​សម្ដែង​មរណ​ទុក្ខ​យ៉ាង​ក្រៀម​ក្រំ​​ ចំពោះ​ការ​ស្លាប់​កង​កម្លាំង​រក្សា​សន្តិភាព​ មួក​ខៀវ​កម្ពុជា​ ម្នាក់​ និង​៣​នាក់​ទៀត​កំពុង​បាត់​ខ្លួន ដោយ​សារ​ការ​វាយ​ប្រហារ​មួយ​ដោយ​ក្រុម​ពួក​ឧទ្ទាម កាល​ពី​យប់​មិញ​នៅ​ប្រទេស​អាហ្វ្រិកកណ្តាល​​។

ក្នុង​ពិធី​នេះ​ដដែរ​សម្តេច​តេជោ​ ក៏​បាន​បញ្ជាក់​ឲ្យដឹង​ដែរ​ថា​​ កង​កម្លាំង​មួក​ខៀវ​កម្ពុជា​ដែល​ស្លាប់​នោះ​ ជា​អនុសេនីយ៍​ឯក​ ធន សំ​ មាន​ស្រុក​​​​​​​​​​កំណើត​នៅ​ខេត្ត​សៀមរាប​។​ ដោយ​ឡែក​៣​នាក់​ទៀត​ ​មិន​បាន​កំណត់​អត្តសញ្ញាណ​នៅ​​ឡើយ​ កង​កម្លាំង​របស់​កម្ពុជា​និង​កង​កម្លាំង​ UN ​បាន​ប្រើប្រាស់​​ឧទ្ធម្ភាគចក្រ​៣​គ្រឿង កំពុង​ស្វែង​រក​។

សម្ដេច​បន្ថែម​ថា​​ ប្រសិន​កងកម្លាំង​​មួក​ខៀវ​កម្ពុជា ត្រូវ​ក្រុម​ឧទ្ទាម​ចាប់​ធ្វើ​ជា​ចំណាត់​ខ្មាំង​ ដើម្បី​ជា​ថ្នូរ​នឹង​អ្វីមួយ​​នោះ​​ ​សម្ដេច​សូម​ស្នើ​ឲ្យ​​ UN​ ដែល​ជា​អ្នក​ធានា​ខុស​ត្រូវ​នោះ ត្រូវ​តែ​ធានា​អាយុជីវិត​ទាហាន​​កម្ពុជា​ដែល​បាន​បាត់ខ្លួន​នេះ​ ក៏ដូចជា​ទាហាន​​ម៉ារ៉ុក​ដែល​បាន​បាត់​ខ្លួន​ម្នាក់​នោះ​​ផង​ដែរ ព្រោះថា គោល​ដៅ​វាយ​ប្រហារ​របស់​ក្រុម​ឧទ្ទាម​នេះ ធ្វើ​ឡើង​ដើម្បី​រំដោះ​ចំណាត់​ខ្មាំង​​របស់​ពួក​គេ​ដែល​នៅ​ជិត​តំបន់​របស់​កងកម្លាំង​មួក​ខៀវ​កម្ពុជា​និង​ម៉ារ៉ុក​។

គួរម្លឹកផងដែថា ការ​វាយ​ប្រហារ​​របស់​ក្រុម​ឧទ្ទាមនៅ​លើ​ទឹក​ដី​អាហ្វ្រិក​កណ្តាល​​នេះ​ ​ជា​ព័ត៌មាន​បឋម​​ បាន​ឲ្យ​ដឹង​ថា ​វា​បាន​ធ្វើ​ឲ្យ​កម្លាំង​មួយ​ខៀវ​កម្ពុជា ម្នាក់​បាន​ស្លាប់​ និង​៣​នាក់​ខ្លួន​ ព្រមទាំង​កងទ័ព​ម៉ារ៉ុក​រង​របួស​​៥​នាក់​និង​បាត់ខ្លួន​ម្នាក់​​​​​​​​៕
រូបតំណាង

គួរឲរន្ធត់ណាស់..! កង​កម្លាំង​មួក​ខៀវ​ម្នាក់​ ត្រូវ​ក្រុម​ឧទ្ទាម​សម្លាប់​​​ ខណៈ​​​​៣​នាក់​ទៀត​​កំពុងបាត់ខ្លួន

Saturday, May 6, 2017

ដំណឹងអន្តរជាតិ៖ គេហទំព័រសារព័ត៌មាន VNEXPRESS បានផ្សាយកាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៦កន្លងទៅថ្មីៗនេះឲ្យដឹងថា ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម បានសម្រេចផ្អាកជាបណ្ដោះអាសន្ន នូវការនាំចេញអង្កររបស់ខ្លួន ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ដែលការសម្រេចដូច្នេះ កើតឡើងក្រោយពីរដ្ឋបាលអាហារ និងឱសថសហរដ្ឋអាមេរិក (FDA) បានពិនិត្យរកឃើញថា អង្ករវៀតណាមមានប្រើប្រាស់សារធាតុគីមី ហួសកម្រិតកំណត់ចំនួន ៨ប្រភេទ ជាពិសេសបរិមាណសារធាតុ ថ្នាំសម្លាប់សត្វល្អិតនៅក្នុងអង្ករបណ្ដាលឲ្យប៉ះពាល់ដល់សុខភាព ។

សមាគមចំណីអាហាររបស់វៀតណាមបានបញ្ជាក់ឲ្យដឹងថា សហរដ្ឋអាមេរិកដែលបញ្ជាទិញអង្ករ ពីប្រទេសវៀតណាម បានសម្រេចច្រានចោលការបញ្ជាទិញអង្ករ វៀតណាម ចំនួន ៩៤កុងតឺន័រ ស្មើនឹងប្រមាណ ១៧០០ តោន ។

យោងតាមទិន្នន័យរបស់អាជ្ញាធរគយវៀតណាម បានបង្ហាញឲ្យដឹងថា រយៈពេល០៨ខែក្នុងឆ្នាំ២០១៦ នេះ វៀតណាមបាននាំចេញអង្ករចំនួន ២២០៨៤តោន ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក៕

ប្រភព៖ គេហទំព័រ ខ្មែរស្ថាបនា

អង្ករវៀតណាមជិត ២០០០តោន ត្រូវបានអាមេរិករកឃើញ មានប្រើសារធាតុគីមីហួសកម្រិតកំណត់

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកកំពុងតែធ្វើការតាមដានយ៉ាងដិតដល់ ទៅលើកិច្ចសហការដ៏សម្ងាត់​រវាងយោធាកូរ៉េខាងជើង និងអ៊ីរ៉ង់ ដោយសារតែប្រទេសអ៊ីរ៉ង់បានព្យាយាមធ្វើតេស្ត បាញ់គ្រាប់មីស៊ីល​ចេញពីនាវាមុជទឹកកាលពីដើមសប្តាហ៍នេះ ដែលអាចជាសញ្ញាបង្ហាញថា ទីក្រុងតេហេរ៉ង់ពិតជាទទួលបាន​ការជួយគាំទ្រពីរដ្ឋណាមួយជាក់ជាមិនខាន។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារ​ព័ត៌មានយ៉ុនហាប់ នាព្រឹកថ្ងៃសៅរ៍ ទី០៦ ខែឧសភា ឆ្នាំ២០១៧។

ការបាញ់មីស៊ីលពីនាវាមុជទឹកខ្នាតមធ្យម កាលពីថ្ងៃអង្គារ ដែលប្រព្រឹត្តទៅដោយកងទ័ពជើងទឹកប្រទេស​អ៊ីរ៉ង់ ត្រូវបានមន្ត្រីក្រសួងការពារជាតិអាមេរិកបង្ហាញភស្តុជា​បឋមថា រដ្ឋអ៊ីស្លាមមួយនេះ​ពិតបានលួចលាក់​មានសម្ព័ន្ធភាព​ជាមួយនឹងកូរ៉េខាងជើង​ជាក់ជាមិនខាន ដោយសារតែនាវាមុជទឹកខាងលើនេះ គឺមាន​លក្ខណៈនៃការធ្វើប្រតិបត្តិការ និងផលិតចេញមក ទៅតាមអ្វីដែលកូរ៉េខាងជើងបានធ្វើរួចហើយ។

របាយការណ៍ដែលត្រូវបានចេញផ្សាយដោយ Fox News ខាងលើនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «នាវាមុជទឹកដែលប្រទេសអ៊ីរ៉ង់បានប្រើប្រាស់ គឺជាប្រភេទតែមួយនៃនាវាមុជទឹក ដែលបានបាញ់​ពន្លិច​នាវាចម្បាំងកូរ៉េខាងត្បូងកាលពីឆ្នាំ២០១០ ដែលបានសម្លាប់កងយោធា ៤៦នាក់»។ មន្ត្រីការពារជាតិ​អាមេរិកបានអះអាងថា ប្រទេសអ៊ីរ៉ង់បានព្យាយាមបាញ់គ្រាប់មីស៊ីល Jask-2 cruise ចេញពីនាវាមុជទឹក​ខាងលើនេះ ដែលវាជារឿងមិនអាចមើលរំលងបានថា មានជាប់ពាក់ព័ន្ធនឹងកូរ៉េខាងជើង ដូចដែលកាលពី​ដើមឆ្នាំ២០១៧នេះ អ៊ីរ៉ង់បានធ្វើតេស្តមីស៊ីលផ្លោង នោះក៏ដូចនឹងអ្វីដែលកូរ៉េខាងជើងបានផលិតផងដែរ៕

ប្រភព៖ គេហទំព័រ Freshnews

ពេលនេះអាមេរិក «កំពុងតាមដានយោធាអ៊ីរ៉ង់ និងកូរ៉េខាងជើង ដែលលួចផ្តល់​បច្ចេកវិទ្យា នាវាមុជទឹក-មីស៊ីល ឲ្យគ្នាដោយសម្ងាត់!»

Friday, May 5, 2017

ដំណឹងអន្តរជាតិ៖ កងទ័ពឥណ្ឌានៅថ្ងៃព្រហស្បតិ៍នេះ បានបាញ់សាកល្បង និងទទួលជោគជ័យ​ធំធេងលើមីស៊ីល​ផ្លោងប្រភេទ Agni-II ដែលអាច​បំពាក់ក្បាលគ្រាប់​នុយក្លេអ៊ែរ ហើយគ្រាប់មីស៊ីល​នេះត្រូវបានបាញ់ចេញ​ពីកោះ wheelerនៃតំបន់ឆ្នេរនៃរដ្ឋ Odisha។ នេះបើតាមការផ្សាយនៃវិទ្យុ All India Radio (AIR) ​ដកស្រង់ដោយ​ទីភ្នាក់ងារ​សារព័ត៌មានចិន ស៊ិនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៤ ខែឧសភា ឆ្នាំ២០១៧។

យោងតាម​វិទ្យុ All India Radio មីស៊ីល Agni-II បានវាយប្រហារ​ចំគោលដៅ នៅចម្ងាយដល់​ទៅជាង ២,០០០គីឡូមែត្រ ដែលនេះគឺបង្ហាញពី​ភាពកាន់តែរីក​ចំរើនទៅ​មុខ នៃប្រព័ន្ធអភិវឌ្ឍន៍សព្វាវុធរបស់​មហាយក្សឥណ្ឌា ក៏ដូចជាសមត្ថភាពមីស៊ីលរយៈចំងាយមធ្យម ដែលបំពាក់​ក្បាលគ្រាប់​នុយក្លេអ៊ែរ និងវាយប្រហារ​លើគោលដៅរបស់សត្រូវ ទំាងនៅលើដី​ និងនៅលើផ្ទៃទឹក។

គួរបញ្ជាក់ថា គ្រាប់មីស៊ីល Agni-II អាចនាំក្បាលគ្រាប់នុយក្លេអ៊ែរទម្ងន់ ១,០០០គីឡូក្រាម និងត្រូវបានអភិវឌ្ឍន៍ដោយអង្គភាព​ស្រាវជ្រាវ និងអភិវឌ្ឍន៍វិស័យការពារជាតិឥណ្ឌា។ ការបាញ់នេះ​បានកើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកងកម្លាំងយោធានៃប្រទេសឥណ្ឌា បានធ្វើការបាញ់​សាកល្បងគ្រាប់​មីស៊ីល​ជាប្រភេទ​ Cruise Missile មានឈ្មោះថា Brahmos ដោយជោគជ័យ ដែលជាជំនាន់ថ្មីបំផុតទើបតែត្រូវបាន​បង្កើន​សមត្ថភាព យ៉ាង​ទំនើបលើសមុនៗ៕

ឥណ្ឌា ធ្វើតេស្តមីស៊ីលអាចបំពាក់ ក្បាលគ្រាប់នុយក្លេអ៊ែរទម្ងន់ ១,០០០គីឡូក្រាមបានជោគជ័យ

Tuesday, May 2, 2017

ថ្មី​បំផុត ចាប់​ពី​ថ្ងៃ​នេះ​ទៅ​បងប្អូន​ប្រជាពលរដ្ឋ ដែល​ព្រួយ​បារម្ភ​មិន​បាន​ទៅ​ញ៉ាំ​ការ​មិត្ត​ភក្ដិ ឬ​ម្ចាស់​ដើម​ការ​ខ្ជិល​កត់​ចំណង​ដៃ​ច្រើន​ ឥឡូវ​នេះ​លែង​ពិបាក​ទៀត​ហើយ ព្រោះ​មាន​សេវាកម្ម​ អេស៊ីលីដា​យូនីធី ទាន់ចិត្ត ​​ដែល​បង្កើត​ដោយ​ធនាគារ​ អេស៊ីលីដា ក្នុង​នោះ​ការ​ចងដៃ​ក្នុង​ពិធី​មង្គលការ ម្ចាស់​ដើមការ​គ្រាន់​ចុះ​ឈ្មោះ​ប្រើប្រាស់​គណនី​ទាន់ចិត្ត និង​ស្នើ​ឲ្យ​ធនាគារ​បោះ​ពុម្ព​កូដ ដើម្បី​ដាក់​ទូទាត់​ គឺ​ជា​ការ​ស្រេច​ ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​មន្រ្ដី​ជាន់​ខ្ពស់​មួយ​រូប​របស់​ធនាគារ អេស៊ីលីដា ប្រាប់​មក​កាន់​ Sabay។

តាម​ប្រភព​ដដែល​បាន​ប្រាប់​ទៀត​ថា ភ្ញៀវ​កិត្តិយស​ដែល​មាន​គណនី​ទាន់ចិត្ត អាច​ចង​ដៃ​ការ​ដោយ​ផ្ទេរ​ទៅ​កូដ​នោះ ។ ​ ​បន្ទាប់​មក​ម្ចាស់​ដើមការ​អាច​ដក​ប្រាក់​នៅ​តាម​ការិយាល័យ​ធនាគារ​ណាមួយ និង​សុំ​របាយការណ៍​ពី​ធនាគារ អំពី​អ្នក​បាន​ផ្ទេរ​ឲ្យ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ​សេវាកម្ម​ អេស៊ីលីដា​យូនីធី ទាន់ចិត្ត នេះ​បង្កើត​ដោយ​ធនាគារ​អេស៊ី​លីដា ដោយ​ផ្ទាល់ ហើយ​រំពឹង​ថា​នឹង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ និង​ពេញ​និយម ពី​សំណាក់​អតិថិជន និង​សាធារណៈ​ជន​ទូទៅ ព្រោះ​វា​ជា​ឧបករណ៍​ទូទាត់ សន្សំប្រាក់ និង​ផ្ទេរប្រាក់ ឆាប់រហ័ស និង​មាន​សេវា​ធនាគារ​ជាច្រើន​ភ្ជាប់​មក​ជាមួយ ។

សេវា​នេះ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ចុះ​ឈ្មោះ​ប្រើប្រាស់ ​ដោយ​បង​ប្អូន​ប្រជាពលរដ្ឋ​ download program ACLEDA Unity ToanChet ពី AppStore or Play Store ហើយ​ធ្វើ​​តាម​ការ​ណែនាំ ឬ​ទៅ​កាន់​ការិយាល័យ​ធនាគារដើម្បី​សុំ​ជំនួយ ។ បងប្អូន​អាច​ធ្វើ​ផ្ទេរ​ប្រាក់ ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក តាម​លេខ​ទូរសព្ទ ឬ​គណនី ដោយ​ខ្លួន​ឯង គ្រប់​ទី​កន្លែង ដោយ​មិន​មាន​ថ្លៃ​សេវា​។ ងាយ​ស្រួល​ដល់​អ្នក​មាន​របរ​លក់​រាយ លក់ដុំ ដែល​ត្រូវ​ទូទាត់ និង​អ្នក​ផ្ទេរ​ទៅ​តាម​បណ្ដា​ខេត្ត​នានា៕

ប្រភព៖ គេហទំព័រ សប្បាយ

ថ្មី​បំផុត! សេវា​ចងដៃ​ការ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​​​ ដំបូង​គេ​នៅ​កម្ពុជា​

រាជធានីភ្នំពេញ៖ កូរ៉េខាងជើង មានបំណងចង់ស្នើសុំឲ្យកម្ពុជា ដែលជាសមាជិករបស់អាស៊ាន និងជាសមាជិកអង្គការសហប្រជាជាតិ ជួយចូលរួមដោះស្រាយបញ្ហាជម្លោះនៅឧបទ្ធីបកូរ៉េដោយសន្តិវិធី ដែលកំពុងមានស្ថានភាពតានតឹងផ្នែកយោធាជាមួយសហរដ្ឋអាមេរិក នេះបើយោងតាមលោក Jang Yun Gon ឯកអគ្គរដ្ឋទូតកូរ៉េខាងជើង ប្រចាំនៅទីក្រុងភ្នំពេញ ធ្វើកិច្ចសម្ភាសន៍ផ្តាច់មុខជាមួយកាសែតភាសាអង់គ្លេស Khmer Times នាចុងសប្តាហ៍ កន្លងទៅនេះ។

នៅក្នុងបទសម្ភាសនោះ លោក Jang Yun Gon ឯកអគ្គរដ្ឋទូតរបស់កូរ៉េខាងជើងប្រចាំនៅកម្ពុជា បានឲ្យដឹងថា ប្រទេសកម្ពុជាជាសមាជិកដ៏សំខាន់ របស់អាស៊ាន និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការទូតនៅលើ ឆាកអន្តរជាតិតាមរយៈអង្គការសហប្រជាជាតិ។

លោក Jang បានថ្លែងឲ្យដឹងយ៉ាងដូច្នេះថា៖ «សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ [ប្រទេសកូរ៉េខាងជើង] និងកម្ពុជាមានទំនាក់ទំនងដ៏ល្អ និងប្រវត្តិនៃការគាំទ្រគ្នាទៅវិញទៅមក ដែលមិនមែនត្រឹមតែនៅក្នុងទំនាក់ទំនងទ្វេភាគីប៉ុណ្ណោះទេ ប៉ុន្តែថែមទំនាក់ទំនងអន្តរជាតិផងដែរ»។

លោកបានបន្ថែមឲ្យដឹងថា «ខ្ញុំមានទំនុកចិត្តថា ប្រទេសកម្ពុជាដែលជាមិត្តភក្តិពិតជាយល់ពីភាពតានតឹង នាពេលបច្ចុប្បន្នអំពីឧបទ្វីបកូរ៉េ ហើយនឹងបង្ហាញពីសាមគ្គីភាពតាមរយៈអាស៊ានដើម្បីជួយស្វែងរកដំណោះស្រាយការទូត ក្នុងការរក្សាស្ថិរភាពនិងសន្តិភាពនៅក្នុងប្រទេសរបស់យើង»។

លោក Jang Yun Gon បានបន្ថែមទៀតថា «នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិដើម្បី អនុម័តដំណោះស្រាយដោយប្រុងប្រយ័ត្នសម្រាប់សន្តិសុខនៅលើឧបទ្វីបកូរ៉េ និងភាគីពាក់ព័ន្ធទាំងអស់ដោយគួរតែដោះស្រាយ បញ្ហានេះដោយសន្តិវិធី»។ លោកបានបន្ថែមថា «យើងបានឱ្យតម្លៃទៅលើទំនាក់ទំនងជាមួយប្រទេសកម្ពុជា ហើយយើងចង់រក្សា និងពង្រឹងទំនាក់ទំនងមួយនេះឲ្យកាន់តែខ្លាំង បន្ថែមទៀត។ ទំនាក់ទំនងនេះនឹងត្រូវផ្អែកលើផលប្រយោជន៍ របស់ប្រជាជននៅក្នុងប្រទេសទាំងពីរនេះ»។

ការអំពាវនាវរបស់របស់លោក Jang Yun Gon បានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីរដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង លោក Ri Yong-Ho បានផ្ញើលិខិតផ្លូវការ មួយទៅកាន់អគ្គលេខាធិការអាស៊ាន លោក Le Luong Minh មុនពេលដែលកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងម៉ានីល ជម្រុញឱ្យបណ្តាប្រទេសអាស៊ាន មានការគាំទ្រក្នុងការស្វែងរកដំណោះស្រាយ ចំពោះភាពតានតឹងនៅលើឧបទ្វីបកូរ៉េនាពេលបច្ចុប្បន្ន។

យោងតាមមន្រ្តីការទូតប្រចាំនៅកម្ពុជាដដែលរូបនេះបានឲ្យដឹងថា នេះគឺជាលើកដំបូងហើយដែលកូរ៉េខាងជើង បានសរសេរលិខិតផ្លូវការទៅកាន់អាស៊ាន ដើម្បីស្វែងរកជំនួយការទូតពីប្រទេសជាសមាជិកចំនួន១០។

តាមរយៈលិខិតដែលផ្ញើទៅកាន់តំបន់អាស៊ាន ដែលសេចក្ដីចម្លងមួយច្បាប់ បានទទួលដោយ AFP បានឲ្យដឹងថា លោក Ri ក៏បានព្រមានផងដែរ ពីស្ថានភាពនៅឧបទ្វីបកូរ៉េតាមរយៈការលើកឡើងថា «វាកំពុងតែឈានដល់ចំនុចចាប់ផ្ដើមនៃសង្រ្គាម» ដោយសារតែសកម្មភាពរបស់សហរដ្ឋអាមេរិក។

ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំប្រទេសកម្ពុជា លោក Jang បានបន្តឲ្យដឹងថា «កូរ៉េខាងជើងមានសមត្ថភាពខ្ពស់ដើម្បីតបតទៅនឹងការធ្វើសកម្មភាព យោធាណាមួយពីសហរដ្ឋអាមេរិកតាមរយះនុយក្លេអ៊ែរ»។

លោក Jang បាននិយាយថា «កូរ៉េខាងជើងគឺជារដ្ឋសង្គមនិយមមួយដែលស្រឡាញ់សន្តិភាព។ ប៉ុន្តែពួកគេមិនមានការភ័យខ្លាចសង្គ្រាម ឬក៏ចង់ជៀសវាងពីសង្រ្គាមនោះទេ។ វាជាឆន្ទៈដ៏មុតមាំមួយរបស់កូរ៉េខាងជើងដើម្បីឆ្ពោះទៅរកទីបញ្ចប់ប្រសិនបើអាមេរិក នៅតែមិនផ្លាស់ប្តូរដំណាក់ កាលប្រយុទ្ធរបស់ខ្លួន, ប្រសិនបើសហរដ្ឋអាមេរិកហ៊ានជ្រើសរើសយកការវាយប្រហារ កូរ៉េខាងជើងបានត្រៀមខ្លួនរួចជាស្រេចដើម្បីតបតទៅនឹង របៀបនៃសង្រ្គាមណាមួយដែលសហរដ្ឋអាមេរិកចង់បាន»។

គួរបញ្ជាក់ថា ដោយសារតែ​ភាពតានតឹង​ផ្នែកសន្តិសុខ សហរដ្ឋអាមេរិកបានបញ្ជូន​ក្រុមនាវា​ដឹកយន្តហោះ​ចម្បាំង USS Carl Vinson ដើរ​​ដោយ​ថាមពល​នុយក្លេអ៊ែរ រួមទាំង​​នាវាមុជទឹក USS Michigan ដែលបំពាក់​ដោយគ្រាប់​មីស៊ីលប្រដេញ និងដើរដោយ​ថាមពល​នុយក្លេអ៊ែរ​មកកាន់ដែន​ទឹកក្បែរ​ឧបទ្វីបកូរ៉េ។ ប៉ុន្តែទោះបីជាភាពតានតឹងនៅក្នុងតំបន់ មានការកើនឡើងឥតឈប់ឈរយ៉ាងណាក្តី ក៏​កូរ៉េ​ខាង​ជើង ​នៅ​តែ​មិនព្រម​បង្ហាញ​ភាព​​ចុះ​​ញ៉ម​អ្វីបន្តិចនោះ​ឡើយ ដោយ​នា​ថ្ងៃ​ចន្ទនេះប្រទេសកុម្មុយនិស្តមួយនេះ​បានប្តេជ្ញាថា នឹងបន្តបង្កើន​អានុភាពនៃអាវុធ​នុយក្លេ​អ៊ែរ​​របស់​ខ្លួន នៅក្នុងសន្ទុះ​យ៉ាងលឿនពេញទំហឹង​​តែ​ម្តង៕

ប្រភព៖ គេហទំព័រសារព័ត៌មាន Freshnews

កូរ៉េខាងជើង មានបំណងស្នើសុំ សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា ជួយដោះស្រាយបញ្ហាជម្លោះជាមួយសហរដ្ឋអាមេរិក នៅឧបទ្ធីបកូរ៉េ

Sunday, April 30, 2017

ដំណឹងអន្តរជាតិ៖ នាវា​ផ្ទុក​យន្តហោះ​បារាំង ​មួយ​គ្រឿង​ឈ្មោះ​ Mistral ​ បាន​ទៅ​ដល់​កំពង់ផែ​កោះ​ សាសេបូ​ (Sasebo) របស់​ប្រទេស​ជប៉ុន​ នៅ​ថ្ងៃ​សៅរ៍​នេះ ​ដើម្បី​ដឹកនាំ​សមយុទ្ធយោធា​ដែល​មាន​កងទ័ព​ បារាំង​ អង់គ្លេស​ អាមេរិក ​និង​ជប៉ុន​ បន្ត​រហូត​ដល់​ថ្ងៃ​ទី​៥ ​ខែ​ឧសភា។​

នាវា​ផ្ទុក​យន្តហោះ​ Mistral​ មាន​សមត្ថភាព​អាច​ផ្ទុក​ឧទ្ធម្ភាគចក្រ​ ៣៥​គ្រឿង​ មាន​នាវា​សណ្ដោង​ ៤​គ្រឿង​ ព្រមទាំង​ទាហាន​រាប់​រយ​នាក់​ ហើយ​អាច​វាយប្រហារ​គោល​ដៅ​ទាំង​ក្នុង​ទឹក ​និង​លើគោក។​ សមយុទ្ធ​យោធា​របស់​កងទ័ព​នៃ​ប្រទេស​ទាំង​ ៤ ​ធ្វើឡើង​ស្រប​ពេល​ដែល​ភាព​តានតឹង​នៅ​លើ​ឧបទ្វីប​កូរ៉េ​ ស្ថិត​ក្នុង​តំណាក់​កាល​មួយ​អាក្រក់​បំផុត​ មិន​ធ្លាប់​មាន​តាំង​ពី​ការ​បញ្ចប់​ទៅ​នៃ​សង្គ្រាម​កូរ៉េ​ឆ្នាំ​១៩៥៣​ ដោយសារ​ការសាកល្បង​​គ្រាប់បែក​នុយក្លេអ៊ែរ​រហូត​ដល់ ​៥លើក​ របស់​ កូរ៉េខាងជើង ​និង​ការ​សាកល្បង​មីស៊ីល​​ទំនើប​ជាច្រើន​លើក​ទៀត។​

ក្រៅពី​បញ្ហា​ឧបទ្វីប​កូរ៉េ​ មហាអំណាច​បស្ចិមប្រទេស​ក៏​មានបំណង​ពង្រឹង​អំណាច​យោធា​របស់​ខ្លួន​ផង​ដែរ​ ក្នុង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​​ ក្រោយពី​ប្រទេស​ចិន​ បង្កើន​អំណាច​យោធា​យ៉ាង​ខ្លាំង​ក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ តាម​រយៈ​ការ​សាងសង់​កោះ​សិប្បនិម្មិត ​និង​បង្កើត​ប៉ម​ត្រួតពិនិត្យ​នៅ​លើ​ប្រជុំកោះ​ដែល​មាន​ទំនាស់​៕

ឧបទ្វីបកូរ៉េកាន់តែឡើងកម្តៅហើយ! បារាំង​ បញ្ជូន​នាវា​ផ្ទុក​យន្តហោះ​ទៅ​ក្បែរកូរ៉េហើយ

ដំណឹងអន្តរជាតិ៖ កាលពីពេលថ្មីនេះនៅក្នុងបណ្តាញសង្គមចិន បានផ្ទុះការចាប់អារម្មណ៍ទៅព័ត៌មានមួយ ដែលថាមានឪពុកបង្កើតម្នាក់បានវាយធ្វើបាបកូនស្រីរបស់ខ្លួន ព្រោះតែនាងលួចញ៉ាំម្ហូបរបស់គេ។ ក្រោយការផ្ទុះព័ត៌មាននេះ ក្រុមអ្នកសារព័ត៌មានបានចុះទៅស្វែកព័ត៌មានលំអិត អំពីកូនស្រីរងគ្រោះនោះ។ នៅមុខអ្នកសារព័ត៌មាន ស្រ្តីរងគ្រោះដែលទើបតែមានអាយុ១៦ឆ្នាំបានប្រាប់ថា ឪពុកបង្កើតរបស់នាងតែងតែវាយធ្វើបាបនាងដូចនេះ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។

ជាងនេះទៅទៀតនាងបានប្រាប់ថា ឪពុករបស់នាងបានចាប់រំលោភនាងមួយឆ្នាំមកហើយ ពោលគឺចាប់ពីពេលនាងមានអាយុ១៥ឆ្នាំ។ ក្រោយទទួលបានដំណឹងនេះ អាជ្ញារបានបញ្ចូននាងទៅមន្ទីរពេទ្យ ដើម្បីធ្វើការពិនិត្យរាងកាយតែលទ្ធផលបានបង្ហាញថា នាងនៅមានភាពបរិសុទ្ធគ្រាន់តែប្រដាប់ភេទរបស់នាង រងនូវការវាយដំពីសំណាក់ឪពុកចិត្តអាក្រក់របស់នាងដែរ។ យ៉ាងទោះជាយ៉ាងនេះក្តី ឪពុករបស់នាងត្រូវបានចាប់ខ្លួនពីបទប្រើប្រាស់អំពើហិង្សាទៅលើកូនស្រីរបស់ខ្លួន៕





អាសូរណាស់! អាយុទើប១៦ឆ្នាំ ត្រូវឪពុកបង្កើតវាយធ្វើបាប និងចាប់រំលោភជាងមួយឆ្នាំទើបបែកការណ៍

ទីក្រុង​ម៉ានីល៖ មនុស្ស​យ៉ាង​ហោច​ណាស់​១៤​នាក់ បាន​រង​របួស​នៅ​ក្នុង​ការ​ផ្ទុះ​មួយ​នៅ​ខាងក្រោយ​តំបន់​ពាណិជ្ជកម្ម នៅ​តាម​បណ្តោយ​មហាវិថី​កេ​ហ្សុ​ន ក្នុងស្រុក Quiapo ប្រទេស​ហ្វី​លី​ពី​ន ចំ​ពេល​មានការ​ប្រជុំ​កំពូល​របស់​មេដឹកនាំ​អាស៊ាន​ចំនួន​១០​រូប ដែល​ក្នុង​នោះ​មាន​ប្រទេស​កម្ពុជា​ផង​ដែរ នៅ​ទីក្រុង​ម៉ានីល នេះបើតាមការចេញផ្សាយព័ត៌មានរបស់ Rappler។

បើ​យោង​តាម​មន្ត្រី​ប៉ូលិស​ក្នុង​តំបន់​បានអោយ​ដឹង​ថា ការ​ផ្ទុះ​នេះ​បាន​កើតឡើង​នៅ​ម៉ោង​ប្រហែល​១០​និង​៤៩​នាទី​យប់ ថ្ងៃ​ទី​២៨ មេ​សា ២០១៧ នៅ​ចម្ងាយ​ប្រហែល​៥គីឡូម៉ែត្រ ពី​កន្លែង​ប្រជុំ​របស់​បណ្តា​មេដឹកនាំ​អាស៊ាន ។ ប៉ូលិស​បន្ត​ថា បើ​តាម​អង្គភាព​មីន​ផ្នែក​កំទេច​យុទ្ធភណ្ឌ បាន​រក​ឃើញ​ថា គ្រាប់បែក​ប្រើ​បំពង់​ច្នៃ សម្រាប់​ជា​ការ​បំផ្ទុះ ។ វិធានការ​សន្តិសុខ​ត្រូវ​បាន​រឹត​បន្តឹង​ខ្ពស់ នៅ​ជុំវិញ​កន្លែង​បើក​កិច្ចប្រជុំ នៅ​ថ្ងៃនេះ ។

អ្នកនាំពាក្យ​ប្រធានាធិបតី លោក Ernesto Abella បាន​និយាយ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៩ មេ​សា នេះ​ថា ការ​ផ្ទុះ​នោះ​មាន​១៤​នាក់​រង​របួស ជនរងគ្រោះជាប្រជាជនហ្វី​លី​ពី​ន ក្នុង​នោះ​មនុស្ស​៧​នាក់​របួសធ្ងន់​កំពុង​សម្រាក​ព្យាបាល រីឯ​៧​នាក់​ទៀត​បាន​ចេញពី​មន្ទីរពេទ្យ​ហើយ ។ លោក​បន្ត​ថា ការ​ផ្ទុះ​នេះ​មិន​ជាប់​ពាក់ព័ន្ធ​អំពើ​ភេ​វរ​កម្ម​អ្វី​ទាំងអស់ ហើយហេតុការណ៍​នេះ ក៏​មិន​រំខាន​​កិច្ចប្រជុំ​កំពូល​អាស៊ាន​ដែល​កំពុង​ប​ន្តនោះឡើយ ។

សូម​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០១៧ បន្ទាប់​ពី​ពិធី​បើក​ជា​ផ្លូវការ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣០ ដោយ​លោក​ប្រធានាធិបតី​ហ្វី​លី​ពី​ន Rodrigo Duterte រួច​ហើយ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមទាំង​ប្រមុខ​ដឹកនាំ​ទាំង​៩ ប្រទេស​ទៀត បាន​អញ្ជើញ​បន្ត​ចូលរួម​ប្រជុំ​នៅ​សាល​សន្ន​សី​ទ Philippines International Convention Center (PICC)។

ជា​កិច្ច​ចាប់ផ្តើម​លោក​ប្រធានាធិបតី​ហ្វី​លី​ពី​ន Rodrigo Duterte បាន​ស្វាគមន៍​ប្រមុខ​ដឹកនាំ​អាស៊ាន​ទាំង អស់​ដែល​បាន​អញ្ជើញ​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ថ្ងៃនេះ ដែល​ផ្តោត​លើ​ប្រធានបទ រួម​គ្នា​ជា​ដៃគូ ដើម្បី​ធ្វើការ​ផ្លាស់​ប្តូរ រួមចំណែក​ជាមួយ​ពិភពលោក ។ លោក​ប្រធានាធិបតី​បាន​បន្ត​ថា យើង​ជួបជុំ​គ្នា ថ្ងៃនេះ​គឺ​មាន​ទស្សនៈ​និង​គោល ដៅ​រួម​ឆ្ពោះទៅ​មុខ​ដើម្បី​ផល​ប្រ​យោ​ជ​ន៌​រួម ។ ទោះបី​កិច្ចការ​យើង​មិន ទាន់​បាន​ជោគជ័យ​ទាំងស្រុង ហើយ​កំពុង​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន ក៏​ប៉ុន្តែ​យើង​ពោរពេញ​ដោយ ក្តី​សង្ឃឹមថា​អាស៊ាន​នឹង​កាន់តែ​រីក​លូតលាស់​ដែល​នាំ​មក​នូវ​ផល​ប្រ​យោ​ជ​ន៌​ទាំង​ស្ថេ​រ​ភាព​នយោបាយ និង​កំណើនសេដ្ឋកិច្ច ។ នៅ​ក្នុង​ឱកាស​នោះ​ដែរ ប្រមុខដឹកនាំ​ប្រទេស​កម្ពុជា បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រជាជន និង​រដ្ឋាភិបាល​ហ្វី​លី​ពី​ន ដែល​ទទួល​ស្វាគមន៍​សម្តេច និង​ប្រតិភូ​កម្ពុជា​យ៉ាង​កក់ក្តៅ៕



បំផ្ទុះ​គ្រាប់បែក​ចំ​ពេលសម្តេច ហ៊ុន សែន ចូលរួម​​ប្រជុំ​អាស៊ាន​នៅ​ហ្វី​លី​ពី​ន របួស​១៤​នាក់

ដំណឹងអន្តរជាតិ៖ នាវា​ផ្ទុក​យន្តហោះ​ បារាំង ​មួយ​គ្រឿង​ ឈ្មោះ​ Mistral ​ បាន​ទៅ​ដល់​កំពង់ផែ​កោះ​ សាសេបូ​ (Sasebo) របស់​ប្រទេស​ ជប៉ុន​ នៅ​ថ្ងៃ​សៅរ៍​នេះ ​ដើម្បី​ដឹកនាំ​សមយុទ្ធយោធា​ដែល​មាន​កងទ័ព​ បារាំង​ អង់គ្លេស​ អាមេរិក ​និង ​ជប៉ុន​ បន្ត​រហូត​ដល់​ថ្ងៃ​ទី​ ៥ ​ខែ​ ឧសភា។​

នាវា​ផ្ទុក​យន្តហោះ​ Mistral​ មាន​សមត្ថភាព​អាច​ផ្ទុក​ឧទ្ធម្ភាគចក្រ​ ៣៥ ​គ្រឿង​ មាន​នាវា​សណ្ដោង​ ៤​គ្រឿង​ ព្រមទាំង​ទាហាន​រាប់​រយ​នាក់​ ហើយ​អាច​វាយប្រហារ​គោល​ដៅ​ទាំង​ក្នុង​ទឹក ​និង​លើគោក។​ សមយុទ្ធ​យោធា​របស់​កងទ័ព​នៃ​ប្រទេស​ទាំង​ ៤ ​ធ្វើឡើង​ស្រប​ពេល​ដែល​ភាព​តានតឹង​នៅ​លើ​ឧបទ្វីប​កូរ៉េ​ស្ថិត​ក្នុង​តំណាក់​កាល​មួយ​អាក្រក់​បំផុត​មិន​ធ្លាប់​មាន​តាំង​ពី​ការ​បញ្ចប់​ទៅ​នៃ​សង្គ្រាម​កូរ៉េ​ឆ្នាំ​ ១៩៥៣​ ដោយសារ​ការសាកល្បង​​គ្រាប់បែក​នុយក្លេអ៊ែរ​រហូត​ដល់ ​៥ ​លើក​ របស់​ កូរ៉េខាងជើង ​និង​ការ​សាកល្បង​មីស៊ីល​​ទំនើប​ជាច្រើន​លើក​ទៀត។​

ក្រៅពី​បញ្ហា​ឧបទ្វីប​កូរ៉េ​ មហាអំណាច​បស្ចិមប្រទេស​ក៏​មានបំណង​ពង្រឹង​អំណាច​យោធា​របស់​ខ្លួន​ផង​ដែរ​ក្នុង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​​ ក្រោយពី​ប្រទេស​ ចិន​ បង្កើន​អំណាច​យោធា​យ៉ាង​ខ្លាំង​ក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ តាម​រយៈ​ការ​សាងសង់​កោះ​សិប្បនិម្មិត ​និង​បង្កើត​ប៉ម​ត្រួតពិនិត្យ​នៅ​លើ​ប្រជុំកោះ​ដែល​មាន​ទំនាស់​៕​






កក្រើកផ្ទៃសមុទ្រ...! បន្ទាប់ពីកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីល ប្រទេសទាំង៤រួមគ្នាធ្វើសមយុទ្ធ

Hi3
© 2017 Khmer Herald
© 2013 Khmer Herald. WP Theme-junkie converted by BloggerTheme9
Blogger templates. Proudly Powered by Blogger.
back to top