All Stories Hi2
Showing posts with label knowledge. Show all posts
Showing posts with label knowledge. Show all posts

Saturday, June 17, 2017

សុខភាព៖ លិង្គ​ត្រូវ​បាន​គេ​ដឹង​ថា ជា​សរីរាង្គ​ដ៏​សំខាន់​បំផុត​មួយ​នៃ​រាងកាយ​មនុស្ស​ប្រុស​គ្រប់គ្នា ហើយ​វា​ក៏​ជា​ការពិត​ដែរ​។ អ្នក​ប្រហែល​ជា​យកចិត្តទុកដាក់​លើ​លិង្គ​ខ្លួនឯង​ច្រើន ប៉ុន្តែ​ពេលខ្លះ​អ្នក​អាច​នឹង​សាង​កំហុស​ដោយ​មិន​ដឹង​ខ្លួន​ដែល​ជា​ហេតុ​នាំឲ្យ​មាន​គ្រោះ​ថ្នាក់​លើ​អវយវៈ​មួយ​នេះ​បាន​។

យ៉ាងណាមិញ មាន​រឿង​មួយ​ចំនួន​តូច​ដែល​បុរស​គ្រប់រូប​គួរតែ​ចៀសវាង ធ្វើ​វា​លើ​លិង្គ​របស់​ខ្លួន បើសិនជា​ចង់​បាន​សុខភាព​ល្អ​។ រឿង​ទាំងនោះ​មាន​ដូចជា​៖

-​ ប្រើប្រាស់​ផលិតផល​ណាមួយ​ដែល​មាន​គ្រោះថ្នាក់​លាប​លើ​លិង្គ​
-​ កាច់​លិង្គ​ដែល​កំពុង​តែ​រឹង​ហើយ​
-​ ជក់បារី​
-​ ព្យាយាម​ផ្សំ​ថ្នាំលេប​ដើម្បី​ព្យាបាល​ជំងឺ​ដោយ​ខ្លួនឯង​
-​ មិន​មាន​ទម្លាប់​លាង​សម្អាត​លិង្គ​ឲ្យបាន​ស្អាត​
-​ មានការ​កកិត​ច្រើនពេក ឬ​ប្រើ​វិធី​ជួយ​ខ្លួន​ឯង​ច្រើន ញឹកញាប់ ឬ​ខ្លាំងក្លា​ពេក​
-​ មិន​មាន​ការ​និយាយ​ទំនាក់ទំនង​គ្នា​បាន​ល្អ​សិន​ មុន​ពេល​រួមភេទ​
-​ មាន​ទម្លាប់​ឲ្យ​ដៃគូ​ខាំ​ញេញ​ខ្លាំងៗ​៕

ប្រភព៖ Health.com.kh

រឿងដែលអ្នកមិនត្រូវធ្វើលើលិង្គឲ្យសោះ បើចង់បានសុខភាពល្អ

Friday, June 16, 2017

សុខភាព៖​ នៅពេលយើងនិយាយដល់ការរួមភេទ មានមនុស្សជាច្រើនបាននិយាយអំពីរបៀប ដែលស្ត្រីគួរធ្វើនិងមិនគួរធ្វើប៉ុន្តែគេមិនសូវនិយាយច្រើន អំពីបុរសឡើយ។ ទោះបីជាយ៉ាងនេះក្តីសម្រាប់មនុស្សប្រុស មានរឿងមួយចំនួនដែរដែលខ្លួនគួរតែចងចាំ និងមិនធ្វើឡើងចំពោះលិង្គរបស់ខ្លួនមុនពេលរួមភេទ។

១- មិនត្រូវបណ្តោយលេងលិង្គច្រើនពេកឡើយ
សម្រាប់ការបរបោសអង្អែលមុនពេលរួមភេទវាគឺជារឿងសំខាន់ណាស់មុនពេលអ្វីៗចាប់ផ្តើមទាំងអស់គ្នា។ ប៉ុន្តែសម្រាប់បុរសវិញអ្នកត្រូវដឹងថាតើការបរបោសអង្អែលប៉ុណ្ណាទើបហៅថាច្រើនពេក។ ការបណ្តោយឱ្យមានការលេងលិង្គច្រើនពេកមិនមែនធ្វើឱ្យអ្នកត្រៀមខ្លួនជាស្រេចដើម្បីធ្វើសកម្មភាពទេ។ បើសិនជាអ្នកមានបញ្ហាលិង្គឡើងមិនរួចក្រោយពីបរបោសអង្អែលរួចយកល្អគួរតែពិគ្រោះជាមួយគ្រូពេទ្យសិនទៅ។

២- កុំព្យាយាមប្រើប្រេងរំអិលអី
លិង្គមិនត្រូវការប្រើប្រេងរំអិលឡើយ។ ទឹករំអិលទ្វារមាសស្ត្រីគឺគ្រប់គ្រាន់សម្រាប់សកម្មភាពបរបោសអង្អែលហើយ។ ក្រៅពីនេះបើសិនជាអ្នកប្រើស្រោមអនាម័យទៀតវារឹងតែបរិបូរណ៍ណាស់ហើយ។ ដូច្នេះហេតុអ្វីអ្នកត្រូវពិបាកខ្លួនប្រើប្រេងរំអិលពីខាងក្រៅទៀតធ្វើអី? ក្រៅពីនេះវាក៏អាចធ្វើឱ្យកើតកន្ទួលរមាស់ឬការបង្ករោគនៅថ្ងៃក្រោយថែមទៀត។

៣- កុំប្រើដៃច្រើនពេក
មិនខ្វល់ថាអ្នកធ្វើវាដោយខ្លួនឯងឬពឹងឱ្យដៃគូជួយទេចូរប្រុងប្រយ័ត្នឱ្យមែនទែនផង។ បើសិនជានាងចូលរួមធ្វើសកម្មភាពដែលអ្នកអាចធ្វើបានដោយខ្លួនឯងចូរបង្ហាញនាងឱ្យធ្វើថ្នម ៗ និងមួយៗទៅ។ ការដែលធ្វើវាខ្លាំងពេកអាចនឹងធ្វើឱ្យខាតបង់ភាពរីករាយទៅវិញទេ។

៤- ចូរចៀសវាងការប្រើគ្រឿងផ្សំដែលខុស
ពិតណាស់ខាងស្រីទំនងជាខ្ពឺមខ្លាំងបើសិនជាតំបន់ឯកជនរបស់អ្នកមានភាពកខ្វក់។ ប៉ុន្តែមិនមែនមានន័យថាអ្នកត្រូវការលាងសម្អាតកន្លែងនេះជាមួយនឹងសាប៊ូដែលមានក្លិនក្រអូបនោះទេ។ គ្រាន់តែប្រើទឹកនិងសាប៊ូដុសសម្អាតធម្មតា ៗ គឺគ្រប់គ្រាន់ហើយ។

៥- កុំប្រើសម្ពាធខ្លាំងពេក
ខណៈពេលកំពុងតែធ្វើការបរបោសអង្អែលក្នុងពេលរួមភេទការដែលប្រើដៃជួយខ្លួនឯងឬប្រើមាត់បៀមលិង្គនោះចូរប្រុងប្រយ័ត្នខ្លះផង។ ការដែលប្រើសម្ពាធខ្លាំងចំពោះការងារនេះពេកអាចនាំឱ្យលិង្គបាក់ឬខូចអារម្មណ៍ស្រើបស្រាលបាន។

៦- មិនត្រូវប្រើមាត់បៀមលិង្គច្រើនពេកទេ
ចូរណែនាំឱ្យដៃគូអ្នកចេះពីវិធីបម្រើអារម្មណ៍អ្នកដោយថ្នមៗនិងមិនបង្កការឈឺចាប់ផង។ ពេលខ្លះបើសិនជាអ្នកបង្ខំឱ្យនាងប្រើមាត់វាអាចនឹងនាំរឿងអាក្រក់ច្រើនជាងរឿងល្អ។ ផ្ទុយទៅវិញចូរស្នើរសុំនាងថាមវិធីត្រឹមត្រូវនិងណែនាំនាងថាគួរធ្វើបែបណាល្អផង៕

ចូរ​ចាំ​ណា​ប្រុសៗ​​! មុន​ពេល​ប្រតិបត្តិកា​រសិច មិន​គួរ​ធ្វើ​រឿង​ទាំង ៦ នេះ​ចំពោះ​លិង្គ​ខ្លួន​ឡើយ​

Friday, May 19, 2017

យល់ដឹង៖ ទំហំអាអូន​តូច ​គឺ​ជា​រឿង​មួយ​ដ៏​សំខាន់​បំផុត​សម្រាប់​បុរស ជា​ពិសេស​ចំពោះ​អ្នក​ដែល​មិន​ទាន់​បាន​ប្រឡូក​ក្នុង​ការ​រួមភេទ​តែង​តែ​​ចង់​ដឹង​​ពី​អាថ៌​កំបាង​របស់​វា។ ខាង​ក្រោម​នេះ​ជា​ការ​ពិត​ដែល​គួរ​ឲ្យចាប់​អារម្មណ៍​មួយ​ចំនួន​អំពី​ទំហំ​ស្តង់​ដា​នៃអាអូន​តូច​របស់បុរស។

ពឹង​ផ្អែក​លើ​ជ័យ​ជំនះ​នៃ​ទំហំ​អាអូន​តូច​បុរស​របស់​ប្រទេស​២​ដូច​ជា ប្រទេស​បារាំង អាអូន​តូច​អាច​មាន​ដល់​ប្រវែង ១៥.៧៥ ស.ម និង​ចុង​ក្រោយ​ប្រទេស​កូរ៉េខាងត្បូង​មាន​ប្រវែង ៩.៤ ស.ម (នៅ​ពេល​បះ​ឡើង​ត្រង់)។ ចំណែក​ឯ​បុរស​ដែល​មាន​ទំហំ​ស្តង​ដា​មិន​ធំ​ ហើយ​ក៏​មិន​តូច​គឺមាន​ប្រវែង ១២.៨៣ ស.ម អង្កត់​ផ្ចិត​ប្រហែល​ជា ២.៧៨ ស.ម។

តើ​ទំហំអាអូន​តូច​អាច​ទាក់ទង​នឹង​ការរួម​ភេទ​ដែរ​ទេ? តើ​អាអូន​តូច​ធំ ហើយ​វែង​អាច​បង្កើន​សមត្ថភាព​រួមភេទ ឬអាច​ជួយ​ឲ្យ​បញ្ចេញ​ទឹក​កាម​បាន​ល្អ? លោក​វេជ្ជបណ្ឌិត Nguyen Hoai Phong បាន​មាន​ប្រសាសន៍​ថា៖ តាម​ការ​ស្ទាប​ស្ទង់មតិ​បាន​ឲ្យ​ដឹងថា មនុស្ស​ស្រី​ពេញចិត្ត​នឹង​បុរស​ដែល​មាន​ទំហំអាអូន​តូច​ស្តង់​ដា ជាង​បុរស​មាន​លិង្គ​ធំ។

ទំហំធំ​ហួស​ពេក​អាច​ធ្វើ​ឱ្យមាន​ការ​លំបាក​នៅ​ពេល​រួម​ភេទ។ ហើយ​ប្រសិន​បើលិង្គ​ខ្លីពេក ហើយ​តូច​ទៀត នឹង​ប៉ះពាល់​ដល់​ក្តីសុខ​របស់​មនុស្ស​ស្រី ប៉ុន្តែ​អ្វី​ដែល​សំខាន់​បំផុត​នោះ​ គឺ​គេ​ជា​បុរស​ទន់​ខ្សោយ។ ការ​ពិត​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​នោះ​ គឺបុរសៗ​ភាគ​ច្រើន​ចូលចិត្ត​បោក​ប្រាស់​ពី​ទំហំអាអូន​តូច​របស់​ខ្លួន​ឯង​ អាអូន​តូច​មាន​ដល់​ប្រវែង ១៤ ស.ម តែ​និយាយ​ថា​មាន​តែ​ប្រវែង ១២ ស.ម ទេ។

អាអូន​តូចវែង​កាន់​តែ​ល្អ៖ បុរស​ភាគ​ច្រើន​គិត​ថា​ការ​មាន​អាអូន​តូច​វែងពិត​ជា​ប្រសើរ ព្រោះ​អាអូនតូច​ប្រភេទ​នេះអាច​ជួយ​ឲ្យ​មនុស្ស​ស្រី​សម្រេច​ទឹក​កាម និង​ អាច​រុក​ចូល​រន្ធយោនី​បាន​យ៉ាង​ល្អ។ ពិតប្រាកដ​ណាស់ អាអូន​តូចធំ ហើយ​វែង​មាន​សមតុល្យ​គ្រប់​គ្រាន់​ធ្វើ​ឲ្យ​មនុស្ស​ស្រី​មាន​ក្តី​សុខ៕

បុរសទាំងឡាយ! ដឹងអត់ថា អាអូនតូច​មាន​ទំហំធំ​ប៉ុណ្ណា​ទើបត្រូវ​ស្ដង់ដា?

យល់ដឹង៖ មធ្យោបាយ​ពន្យារ​កំណើត​មាន​ច្រើន ​ដោយក្នុង​នោះ​ក៏​មាន​វិធី​មួយ​ដែលគេហៅ​ថា​​ ចាក់​ទឹក​ក្រៅ​ពាង​ផង​ដែរ (សំដៅ​ដល់​ការ​ដក​លិង្គ​មុន​ពេល​បញ្ចេញ​ទឹក​កាម)។​ យ៉ាង​ណា​ក៏​ដោយ​ មាន​ហេតុ​ផល​​មួយ​ចំនួន​ដែល​ស្ត្រី​មិន​គួរ​ ជឿ​ ឬ​ទុក​ចិត្ត​វិធី​នេះ៖

១. មិន​មាន​ប្រសិទ្ធ​ភាព​ខ្ពស់៖ វា​អាច​ធ្វើ​ឲ្យ​មាន​កូន​ទាំង​មិន​បាន​ត្រៀម​ទុក​ព្រោះ​វិធី​នេះ​មិន​មាន​ប្រសិទ្ធភាព​ ១០០%​ ទេ។​ បើ​តាម​ការ​សិក្សា​បញ្ជាក់​ថា​ អត្រា​មាន​កូន​​អាច​កើន​ខ្ពស់​ដល់​ ២៣%​​ ឯណោះ​​ទោះ​ដក​ទាន់​ពេល​ក៏​ដោយ​។

២. មិន​អាច​ការពារ​​ជំងឺ​ឆ្លង​បាន៖ នេះ​គឺ​ជា​ហេតុ​ផល​ធំ​បំផុត​​​ជា​ពិសេស​សម្រាប់​អ្នក​ដែល​មាន​ដៃ​គូ​ច្រើន។​ ដៃគូ​បុរស​ប្រហែល​​មិន​បាន​បង្ហាញ​សញ្ញា​ថា​មាន​ជំងឺ​អ្វី​ទេ​ តែ​ក៏​មិន​គួរ​ទុក​ចិត្ត​ដែរ។

៣.​ បុរស​ក៏​មិន​អាច​គ្រប់គ្រង​ខ្លួន​ឯង​បាន​ ១០០%​ដែរ៖ ​បុរស​ច្រើន​តែ​អះអាង​ថា​គេ​អាច​ធ្វើ​វា​បាន​ពេល​ជិត​ចេញ​ទឹក​កាម​​តែ​ពេល​ប្រតិបត្តិការ​មែន​ទែន​ គេ​អាច​ធ្វើ​វា​មិន​ទាន់​ដែល​បណ្ដាល​ឲ្យ​មាន​កូន​បាន។​

៤. ​វា​បង្ហាញ​ថា​គាត់​មិន​មាន​ទំនួលខុសត្រូវ៖ បើ​គាត់​ពិត​ជា​ស្រឡាញ់​យើង​និង​មាន​ទំនួល​ខុសត្រូវ​​មែន គាត់​ក៏​មិន​ជ្រើស​រើស​វិធី​នេះ​ដែរ។​

៥. អាច​ធ្វើ​ឲ្យ​ស្ត្រេស​បាន៖ គឺ​បណ្ដាល​មក​ពី​ការ​មិន​ទុកចិត្ត​ ហើយ​គិត​ថា​អាច​នឹង​ភ្លាត់​ស្នៀត​។ វា​ធ្វើ​ឲ្យ​យើង​វិលវល់​មិន​ច្បាស់​លាស់​ខ្លួន​ឯង។​ បើ​អញ្ចឹង​មែន ហេតុ​អ្វី​មិន​ជ្រើស​រើស​វិធី​ដែរ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ទៅ?

អញ្ចឹង​តើ! បាន​ជា​ស្រី​ៗ​មិន​សូវទុកចិត្តលើវិធី​ចាក់​ទឹក​ក្រៅ​ពាង​

Thursday, May 11, 2017

យល់ដឹង៖ ដើម្បី​បង្កើន​សេចក្ដី​សុខ​ផ្លូវ​ភេទ​ ឲ្យ​កាន់តែ​ស៊ីជម្រៅ​ថែម​ទៀត​យើង និង​ដៃគូ​គួរ​បង្កើត​ច្បាប់​ប្លែក​ៗ​ទើប​ជីវិត​កាន់តែ​អស្ចារ្យ។ ដូច្នោះ​ច្បាប់ ៥ យ៉ាង​នេះ នឹង​ធ្វើឲ្យ​សិច​កាន់តែ​ក្ដី​សុខ​ទ្វេ​ដង៖

១.បង្កើត​កាលវិភាគ​រួមភេទ​ច្បាស់លាស់៖ សិច​ដោយ​មាន​កាលវិភាគ គឺ​ពិត​ជា​ល្អ​ណាស់​សម្រាប់​ដៃគូ​ដែល​អាច​ជួយ​បាន​ទាំង​សុខភាព និង​ភាព​សប្បាយ​រីករាយ​ផ្ទាល់ខ្លួន។

២.រួម​ភេទ​ដោយ​ស្ម័គ្រចិត្ត៖ ​ដៃគូ​ស្នេហា​​ទាំងអស់គួរ​បង្កើត​ពាក្យ​សន្យា​ក្នុង​សង្គ្រាម​ក្ដៅ​សាច់​នេះ​ថា «រាល់​ការ​រួម​ភេទ​ធ្វើ​ឡើង​ដោយ​ស្ម័គ្រចិត្ត​ទាំង​សងខាង គ្មាន​នរណា​បង្ខំ​នរណា​ទេ» ទើប​សិច​មាន​ភាព​អស្ចារ្យ និង​ប្រកប​ដោយ​ក្ដី​សុខ។

៣.គួរតែ​ប្រើ​រ៉ូប​រាត្រី​មាន​ភាព​ទាក់ទាញ៖ មនុស្ស​ស្រី​គួរតែ​មាន​គម្រោងការ​ច្បាស់លាស់​ទាំង​កាលបរិច្ឆេទ​រួមភេទ និង​ការ​ប្រើប្រាស់​សំលៀកបំពាក់។ ដូចនេះ​រាត្រី​ដ៏​អស្ចារ្យ​បែប​នេះ គួរតែ​ស្លៀកពាក់​ខោអាវ​ស្ដើង​ៗ ទើប​ទាក់ទាញ​អារម្មណ៍​បុរស។

៤.ម៉ោង​ដដែល៖ នៅ​ក្នុង​ច្បាប់​នោះ យើង​គួរ​មួយ​១​ដែល​និយាយ​ពី​ម៉ោង​នៃ​ការ​រួម​ភេទ ព្រោះ​ម៉ោង​ដដែល​ទើប​អាច​ធ្វើឲ្យ​អារម្មណ៍​យើង​នៅ​តែ​ពុះកញ្ជ្រោល​ដដែល។

៥.ការ​បបោសអង្អែល៖ ការ​ចាប់ផ្ដើម​ដោយ​បបោសអង្អែល គឺជា​កាយវិការ​ដែល​មនុស្ស​ស្រី​មិន​អាច​ខ្វះ​បាន​មែន។ ដូចនេះ​ក្នុង​ច្បាប់​គួរតែ​ប្រាប់​ដៃគូ​ឲ្យ​ដឹង​ពី​ចំណុច​នេះ៕

ក្បួនសិច ៥យ៉ាង​ ដែលធ្វើឲ្យ​ជិវិតលើគ្រែ ​កាន់តែ​មាន​ក្ដី​សុខ​​ទ្វេ​ដង

Wednesday, May 10, 2017

យល់ដឹង៖ មិន​មែន​តែ​ប្រុស​ៗ​ទេ ​ដែល​ចូលចិត្ត​​រួម​ភេទ​​ ស្រី​ៗ​ក៏​ដូច​គ្នា។​ ត្រូវ​ចាំ​ថា​យើង​មិន​មែន​ធ្វើ​វា​ដើម្បី​តែ​ការ​សប្បាយ​របស់​ដៃ​គូ​​ម្ខាង​ទេ​ តែ​ក៏​ដើម្បី​ខ្លួន​ឯង​ដែរ។​ ​​ខាង​ក្រោម​នេះ​គឺ​ជា​ទម្លាប់​រួមភេទ​មួយ​ចំនួន​​យើង​គួរ​មាន​ពី​ឥឡូវ​នេះ៖

១. ​ត្រូវ​តែ​ដល់​ចំណុច​កំពូល​ដូចគ្នា​៖ មិន​បាច់​ធ្វើ​ពុត​ទេ​បើ​យើង​មិន​ត្រេក​ត្រអាល​​​អំឡុង​ពេល​រួមភេទ ​​តែ​គួរ​ប្រាប់​ឲ្យ​គាត់​ដឹង។ ​ គាត់​នឹងអាច​ផ្ដល់​ឲ្យ​យើង​ដល់​ចំណុច​កំពូល​ដូច​គ្នា។

២. ​ជួយ​ខ្លួន​​ឯង៖ សតវត្ស​ទី​២១​ហើយ​ណា៎​ស្រី​ៗ​!​ មិន​បាច់​គិត​ថា​​មិន​គួរ​សម្រេច​កាម​ដោយ​ខ្លួន​ឯង​អី​ទេ ​ព្រោះ​វា​គ្មាន​អ្វី​ខុស​។​ ផ្ទុយ​ទៅ​វិញ​ យើង​អាច​យល់​ពី​ខ្លួន​ឯង​បាន​ថា​យើង​ពេញ​ចិត្ត​របៀប​ណា​ ហើយ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​ដល់​កំពូល។​ ថា​មិន​ត្រូវ​ យើង​ក៏​អាច​ជួយ​ដៃគូ​យើង​បាន​ច្រើន​ដែរ​អំឡុង​ពេល​ប្រតិបត្តិការ។​

៣. កុំ​បារម្ភ​ពី​ការ​គិត​របស់​ដៃគូ​ពេក៖ ស្រី​ៗ​តែង​បារម្ភ​ខ្លាច​រាង​កាយ​មិន​ស្អាត​ មិន​ទាក់ទាញ​អី​ជា​ដើម​។​ យើង​នឹង​មិន​មាន​ក្ដី​សុខ​ទេ​បើ​នៅ​តែ​គិត​រឿង​នេះ​នោះ។​ តាម​ពិត​គាត់​មិន​បាន​​គិត​ច្រើន​នោះ​ទេ។ ត្រូវ​ធ្វើ​ខ្លួន​ឲ្យ​សប្បាយ​ ​កុំ​ខ្វល់​ខ្វាយ​ពេក។

៤. កុំ​ធ្វើ​អ្វី​ដែល​មិន​ចូលចិត្ត៖ ត្រូវ​និយាយ​តាម​ត្រង់​បើ​គាត់​ឲ្យ​យើង​​ធ្វើ​អ្វី​ដែល​យើង​មិន​ចូលចិត្ត​ព្រោះ​សិច​ជា​រឿង​សុខ​ស្រួល​ទាំង​អស់​គ្នា។​ ​ការ​យល់​គ្នា​ជា​រឿង​សំខាន់។ ​​​​​

ដូច​នេះ​ ស្រី​ៗ​ត្រូវ​ចាំ​ជា​និច្ច​ថា​ការ​រួមភេទ​ជា​រឿង​សប្បាយ​ មិន​មែន​ជា​កាតព្វកិច្ច​ដែល​ត្រូវ​បំពេញ​ទេ។ ត្រូវ​ប្រាកដ​ថា​អ្នក​​ទទួល​បាន​អារម្មណ៍​ល្អ​ និង​មាន​ផាសុកភាព​រាល់​ពេល​ឡើង​គ្រែ៕

ទម្លាប់​រួមភេទ​ទាំង​ ៤​ ដែល​ស្ត្រី​​គួរ​អនុវត្ត​ ដើម្បីសេក្តីសុខខ្លួនឯង និងគ្រួសារ

Tuesday, May 9, 2017

យល់ដឹង៖ និយាយ​តាមត្រង់​ទៅ យើងទាំង​អស់គ្នា​សុទ្ធតែ​មាន​ពេលវេលា​ផ្ទាល់​ខ្លួន វា​អាច​ជា​ថ្ងៃខួប​កំណើត ឬគ្រាន់តែ​ជា​ថ្ងៃចុងសប្តាហ៏ ​ជា​ពេលវេលា​ដែល​យើង​គិតថា «យើង​គួរតែ​ធ្វើវា​ជាមួយនឹង​គូស្នេហ៏​នៅ​រាត្រីយប់​នេះ»។ ប៉ុន្តែដើម្បី​ជីវិតក្នុងរាត្រីយប់​នេះកាន់តែមាន​ភាពអស្ចារ្យគួរតែធ្វើយ៉ាងណា?

ខាងក្រោម​នេះ​ជាវិធី​៣យ៉ាង​ដើម្បីធ្វើវា​ឲ្យកើត​មាន​ឡើង៖

១. បង្វិល​នាឡិកា​ថយ​ក្រោយ
នៅ​ចាំថ្ងៃ​ដំបូង​នៃស្នេហា​របស់​អ្នក​ដែរទេ នៅពេល​អ្នកមិនចង់​ឲ្យនាង​គិតថា អ្នក​កំពុង​តែជ្រៀតចូល​ទៅក្នុង​អាថ៌កំបាំង​នៃ​ភាពជោគជ័យរបស់​នាង។ មាននៅ​ចាំពេល​ដែល​អ្នក​មាន​ក្តីសុខ ដោយ​ការ​បឺតមាត់ ហើយ​ស្ទាបអង្អែល​ពីលើ​ខោអាវ​ដែរទេ?

វាជា​ពេលវេលា​ត្រូវ​ចាប់​ផ្តើម​ហ្គេមនេះ​ឡើងវិញ​ម្តងទៀត​ហើយ។ ធ្វើ​សកម្មភាព​ថើបស្ទាប​អង្អែល​ដូចជា​ការ​បង្កាត់​ភ្លើង ហើយ​កុំអូស​បន្លាយ​ពេល​យូរ។ ចុងក្រោយ​នាង​នឹង​ចាប់​ផ្តើម​មាន​សម្រើប ងាយ​នឹង​ទទួល​បាន​ភាព​ជោគជ័យ។

២. និយាយ​រឿង​ចំអេះចំអាស
មាន​វិធីសាស្ត្រ​ជាច្រើន អ្នក​អាច​ទំនាក់​ទំនង​ជាមួយនឹង​គូស្នេហ៏​របស់​អ្នក​ពេញ​មួយថ្ងៃ ហើយ​មាន​តិចនិច​ទាក់ទង​នឹង​ចំណង់ផ្លូវ​ភេទ ២-៣ ទៀត​ដែល​មាន​ឥទ្ធិពល​ខ្លាំងក្លា​ ជាង​ការ​បង្កើត​គំនិត​ទាក់ទងនឹង​ចំណង់​ផ្លូវភេទ។ ផ្ញើសារចែចង់នាង «បង​ទ្រាំមិន​បាន​ឡើយ ទាល់តែ​បាន​នៅជាមួយ​គ្នា​ក្នុងរាត្រីនេះ» ឬ «បង​តែងតែ​ស្រមៃឃើញ​រាង​ដ៏ស្រស់​ស្អាត​របស់​អ្នក​រាល់យប់»។ នេះជា​ការរៀប​ចំទស្សនី​យ៏ភាព និង​បង្កើត​អារម្មណ៏​សម្រើប។ កុំផ្ញើ​ពាក្យ​អសុរស់​ខ្លាំង​ពេក ហើយ​ត្រូវប្រាកដ​ថា​អ្នក​កំពុងតែ​ផ្ញើសារ​ទៅ​មនុស្សម្នាក់​ដែល​ត្រឹមត្រូវ។

៣. ទីតាំង
បន្ទប់​សិចក្នុង​សណ្ឋាគារ​តែងតែ​មានភាព​កខ្វក់​បន្តិច។ រក​អ្នកណាម្នាក់​ឲជួយ​មើល​ថែកូន​មួយយប់, យក​កាតាប​អ្នក​ទំាង ២ទុក​នៅ​ការិយាល័យ​របស់​នាង រួច​យក​នាង​ចេញ​ទៅ​អាហារ​ពេលល្ងាច​ដ៏រ៉ូមែនទិច។ ទទួលទាន​អាហារ​ពេល​ល្ងាច, ញ៉ាំស្រា​ជាមួយគ្នា​ពេញ​មួយ​យប់​នៅក្នុង​សណ្ឋាគារ​លំដាប់​ផ្កាយប្រាំ៕

តិចនិច ៣​យ៉ាង ​ជួយរឿង​លើ​គ្រែរបស់អ្នក ឲ្យ​កាន់តែពុះកញ្ជ្រោលអស្ចារ្យ

យល់ដឹង៖ ជាការពិតណាស់ បុរសៗ​ងាយ​នឹងឈាន​ដល់​ចំណុច​កំពូល​ជាង​ស្ត្រី។ បុរស​ងាយ​នឹង​សម្រេច​ទឹកកាម​បំផុត ហើយ​ជួន​កាល វាពិបាក​នឹងឲ្យ​បុរសៗ​យល់ពី​មូលហេតុ​ដែល​ស្ត្រីមិន​អាច​សម្រេច​ទឹកកាម។ នៅពេល​បុរស​បានដឹង​ពីអ្វីដែល​នឹងកើត​ឡើង គាត់នឹង​ចាប់​ផ្តើមគិត។

១. ប្រាកដជាគាត់មានបញ្ហាអ្វីមួយ
បុរសម្នាក់នេះនឹង​គិតថា មាន​បញ្ហាអ្វី​មួយកើត​ឡើង​ចំពោះ​អាអូន​តូចរបស់​គាត់។ គាត់​មិនគិត​ថា នេះបណ្តាល​មកពី​អ្នកហត់​នឿយ​នោះទេ។ ផ្ទុយ​ទៅវិញ គាត់​ឃើញថា អ្នកមិន​អាច​សម្រេច​ទឹកកាម​បាន បណ្តាល​មកពី​កំហុស​អាអូន​តូចរបស់​គាត់ ឬសមត្ថភាព​ផ្លូវភេទ​របស់​គាត់​មិនគ្រប់​គ្រាន់​សម្រាប់អ្នក។

២. បញ្ហាបន្ទប់គេង
បុរសជាមនុស្សល្អ និងមិន​ចង់​ទម្លាក់​កំហុស​ទៅលើ​អ្នកណា​ម្នាក់ ប៉ុន្តែគាត់​នឹងមិន​បញ្ឈប់​ឡើយ។ អ្នក​អាច​ផ្លាស់ប្តូរ​ក្បាច់? ឬផ្លាស់​ប្តូរ​សីតុណ្ហភាព ឬជាតិ​សំណើម​ក្នុងបន្ទប់? បុរស​ម្នាក់នេះ​ចង់ឲ្យ​អ្នកបាន​ឡើង​ឋានសួគ៌​សុខស្រួល​បំផុត។

៣. ទោះបីជាអ្នកមិនអាច​សម្រេច​ទឹកកាម​បាន​ក៏ដោយ
បុរសគ្មានគំនិត​ចង់ឲ្យ​អ្នក​សម្រេច​ទឹកកាម​ក្នុងពេល​រួមភេទ​រហូត​ឡើយ។ គាត់​ធ្វើជា​មិនដឹង​មិនលឺ និង​ជាគូ​ស្នេហ៍​អាត្មានិយម។ ក្រោយ​ពេល​គាត់​សម្រេច​ទឹកកាមរួច គាត់នឹង​នាំអ្នក​ទៅមើល​ទូរទស្សន៍ ដោយ​មិនគិត​ដល់ការ​សម្រេច​ទឹកកាម​របស់អ្នក​ឡើយ។

៤. ធ្វើតាមតម្រូវការរបស់អ្នក
នេះពិតជាគូស្នេហ៍​ដ៏ល្អ​​បំផុត។ ប្រសិន​បើអ្នក​និយាយ​ថា អ្នកមិន​ចង់រួម​ភេទទេ គាត់ក៏​យល់​ព្រម។ គាត់​ចង់ធ្វើ​អ្វីតាម​ដែល​អ្នក​ត្រូវការ៕

៤ចំណុច ដែល​បុរសៗ​គិត នៅពេល​មនុស្ស​ស្រីមិន​អាច​សម្រេច​កាម

Saturday, May 6, 2017

យល់ដឹង៖ អ្នក​គួរ​តែនៅចាំរហូតដល់ជួបបុរស​ម្នាក់​ដែរ​​​សុខចិត្ត​​ធ្វើ​អ្វី​ៗ​គ្រប់​យ៉ាង​ដើម្បី​សេចក្ដី​សុខ​​អ្នក បុរស​ម្នាក់​​ដែលតែង​តែ​នៅ​គាំ​ទ្រ​អ្នក​ កាន់​ដៃ​អ្នក និងហ៊ានណែនាំ​អ្នក​ទៅ​កាន់​មិត្តភ័ក្ដិ​​ ក្រុម​គ្រួសារគ្រួសាររបស់គាត់។ ​ដូចនេះឈប់ខ្ជះខ្ជាយ​ពេល​វេលា​​ជាមួយបុរស​ដែលមិនសមនឹងតម្លៃ​របស់អ្នកទៀតទៅ។ ថ្ងៃនេះ​ខ្មែរអានសូមលើកយក​សញ្ញា​សំខាន់ៗដែល​គូសបង្ហាញ​ថា​អ្នក​គួរ​តែ​សេពគប់ជាមួយ​បុរស​បែប​ណា៖

១) ​គាត់តែង​តែ​បារម្ភ​ពី​អ្នក
គាត់​តែង​តែ​ចង់​ដឹងថា​តើ​ពេល​នេះ​អ្នកកំពុង​នៅ​ទី​ណា​​ នៅ​ជា​មួយ​អ្នក​ណា​។ គាត់​តែង​តែ​ផ្ញើ​សារ​សួរ​អ្នក​​​​​តើ​អ្នក​ដល់​ផ្ទះ​ហើយ​ឬ​នៅ ឬបើ​មិន​ដូច្នេះ​ទេ គាត់​អាច​នឹង​ស្វែង​រក​អ្នក​ពេញ​ទី​ក្រុង​ ជា​ពុំ​ខានទ្បើយពី​ព្រោះ​គាត់​បារម្ភ​ពី​អ្នក​។

២) គាត់នៅ​កំដរ​អ្នកពេលនៅក្បែរអ្នក
បុរស​ម្នាក់​ដែលមិនទុក​ហ្គេម​សំខាន់ជាងអ្នក ​​ហើយ​តែង​តែ​នៅ​ក្បែរ​អ្នក​ជានិច្ច។​ ពេល​ដែល​អ្នក​ឈឺគាត់​​មិន​ទុក​អ្នក​ឲ្យ​នៅ​ម្នាក់​ឯង ហើយគាត់​សុខចិត្ត​នៅ​កំដរ​អ្នក​ទល់ភ្លឺ​​បើ​ទោះ​​បី​ជា​គាត់​មិន​​នៅ​មើល​ថែ​អ្នក​ផ្ទាល់ក៏ដោយ។

៣) គាត់ជាមនុស្សគោរព​ពាក្យ​សម្ដី
ការ​គោរព​ពាក្យ​​សម្ដី​ពិត​ជា​ការ​សំខាន់​នៅ​ក្នុង​ទំនាក់​ទំនង​ស្នេហា​ ​ព្រោះ​ថា​បើ​សន្យា​ហើយ​ធ្វើមិនបាន នោះបុរសនេះមិនអាចឲ្យអ្នក​ពឹង​ពាក់​បានទ្បើយ​នា​ថ្ងៃ​អនាគត។

៤) គាត់តែងតែសូមទោស​ពេល​គាត់​ធ្វើ​ខុស
បុរសភាគច្រើន​ស្រឡាញ់​មុខ​មាត់ ក៏​ប៉ុន្តែបុរស​​ល្អ ផ្តល់​តម្លៃទៅលើ​ស្នេហារបស់គាត់​ខ្ពស់​ជាង​​មុខ​មាត់​របស់​គេ​ទៅ​ទៀត។ គាត់​នឹង​​សូមទោស​អ្នក​ប្រសិន​ជា​​គាត់​បានធ្វើ​ខុស។ លើសពីនេះ គាត់​អាច​នឹង​ទិញ​ផ្កា​​ជូន​អ្នក​ចាត់​ទុក​ជា​ការ​សូមទោស​ថែម​ទៀត​ផង។

៥) គាត់ជាអ្នកជំរុញ​និង​លើក​ទឹក​ចិត្ត​អ្នក​
គាត់​គឺ​ជា​បុរស​ម្នាក់​ដែល​​តែង​តែ​ជំរុញ​និង​លើក​ទឹក​ចិត្ត​អ្នក​ឲ្យ​សម្រេច​កិច្ច​ការ​បានល្អ​និង​​ច្រើន​លើសពី​​អ្វី​ដែល​គិត​ថា​អ្នក​អាច​ធ្វើ​បាន។ គាត់​តែង​តែ​នៅ​លើក​ទឹក​ចិត្ត​អ្នក​​ជា​និច្ច នៅរៀងរាល់​ពេល​ដែល​អ្នក​ជួប​ការ​បរាជ័យ​ឬ​បាក់​ទឹក​ចិត្ត៕

ប្រភព៖ Thoughtcatalo

ស្រីៗ៖ បើមិនទាន់ជួបបុរសបែបនេះទេ គួរតែនៅ Single វិញល្អជាង

Friday, May 5, 2017

សុខភាព៖ ការរួមភេទគឺជារឿងមួយ មិនអាច ខ្វះបាន សម្រាប់ជីវិត ប្តី-ប្រពន្ឋគ្រប់រូប ប៉ុន្តែតើបងបុរសៗដឹងទេថា តើស្ត្រីៗជាដៃគូស្នេហា និយមរួមភេទនៅថ្ងៃណាដែរ? មានមនុស្សមួយចំនួន យល់ឃើញថា ថ្ងៃចន្ទ គឺជាថ្ងៃមួយដែល សោកសៅបំផុត សម្រាប់ការរួមស្នេហា ប៉ុន្តែបើតាមការស្ទង់មតិរបស់ ទស្សនាវដ្តីល្ថេថ ដែលបានចេញផ្សាយ កាលពីខ សីហា ឆ្នាំ២០០៥ កន្លងទៅ បានឱ្យដឹងថា គ្មាននារីណាម្នាក់ក្នុងចំណោម នារី ១.៥០០ នាក់ ដែលគេធ្វើការស្ទង់មតិ ឆ្លើយថា ថ្ងៃចន្ទ ជាថ្ងៃមិនល្អឡើយ។ ផ្ទុយទៅវិញ ៧៧ភាគរយ នៃស្ត្រីទាំងអស់នេះ បាននិយាយថា ពួកគេរួមភេទនៅថ្ងៃចន្ទ ច្រើនជាងថ្ងៃណាៗទាំងអស់ ។

ថ្ងៃពុធ ក៏មិនធម្មតាដែរ សម្រាប់ការរួមស្នេហា។ ស្ត្រីចំនួន ៦៨ភាគរយ ដែលបានចូល រួមក្នុងការស្ទង់មតិបានឱ្យដឹងថា ពួកគេនិយមរួមភេទនៅថ្ងៃនេះ។ ចំណែកឯថ្ងៃសុក្រវិញ គឺជាថ្ងៃដ៏ល្អ និងមានប្រជាប្រិយ បំផុតសម្រាប់ការថើប បបោសអង្អែល។ មានស្ត្រីចំនួន ៤៥ភាគរយ បាននិយាយថា នៅថ្ងៃសុក្រនេះ គេចូលចិត្តឱ្យ ដៃគូរបស់គេ នូវការរួមស្នេហាតាមរបៀប អូរ៉ាល់សិច ខណៈនារី ២៣ភាគរយ និយមចូលចិត្តការរួមភេទ បែបនេះនៅថ្ងៃសៅរ៍ទៅវិញ ដោយពួកគេ បានឱ្យឈ្មោះថា ជាថ្ងៃរួមភេទ ដ៏ល្អបំផុតប្រចាំសប្តាហ៍។

លើសពីនេះទៅទៀត ការស្ទង់មតិនេះក៏បានបង្ហើបឱ្យដឹងដែរថា មានស្ត្រីស្ទើរតែពាក់កណ្តាល នៃស្ត្រីទាំងអស់នេះ នឹកស្រមៃដល់ការរួមភេទនៅពេលដែលពួកគេ កំពុងធ្វើការបោកគក់ខោអាវ និង ៦០ភាគរយ គិតពីរឿងនេះ ខណៈពេលដែល គេកំពុងធ្វើការ។

បើនិយាយពីស្ទីលនៃការ រួមភេទវិញ ស្ត្រីចំនួនរហូតដល់ទៅ ៨១ភាគរយ បាននិយាយថា ពួកគេចូលចិត្តការរួមភេទ តាមស្ទីលធម្មជាតិ ពោលគឺស្ត្រីនៅពីក្រោម និងបុរសនៅពីលើ។ ១ ភាគ ៣ នៃស្ត្រីដែលបានចូលរួម ក្នុងការស្ទង់មតិនេះ ក៏បានឱ្យដឹងផងដែរថា ពួកគេមានការរំខានមួយចំនួន ពេលដែលពួកគេកំពុងរួមភេទ។ ការរំខានទាំងនោះរួមមាន ការព្រួយបារម្ភ ពីការងារ សំឡេងរំខានរបស់កូនៗ ឬ សត្វ ចិញ្ចឹមផ្សេងៗ។ នៅចុងក្រោយ នៃការស្ទង់មតិនេះ ស្ត្រី ៨៧ ភាគរយ បាននិយាយឱ្យដឹងថា ពួកគេចូលចិត្ត ការថើបអង្អែល និង ៨២ ភាគរយចូលចិត្តឱ្យដៃគូ បបោសអង្អែលនៅត្រង់ចំណុចស្រៀវស្រើបបំផុតរបស់គេ៕

ដឹងអត់ថា មនុស្សស្រីចូលចិត្តរួមភេទ នៅថ្ងៃណាបំផុត?

បន្ទាប់​ពី​បាន​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​ក្នុង​កម្មវិធី​តាំង​បង្ហាញ​ EICMA ឆ្នាំ​ ២០១៦ ពេល​នេះ​ Honda X-ADV បាន​ចេញ​លក់​ជា​ផ្លូវ​ការ​ហើយ​ក្នុង​ទីផ្សារ​ប្រទេស​ចិន​ដោយ​មាន​តម្លៃ​ចាប់​ពី ១០ ៧០០ ដុល្លារ។

ម៉ូតូ X-ADV បង្កើត​ឡើង​ដោយ​ក្រុម​ R&D របស់​ Honda ក្នុង​ប្រទេស​អ៊ីតាលី។ មាន​បំពាក់​ដោយ​ម៉ាស៊ីន​កម្លាំង​ ៧៤៥ សេសេ, បញ្ចុះ​កម្ដៅ​ដោយ​ទឹក​ ​និង មាន​ប្រអប់​លេខ​ ៦ វគ្គ។ ម៉ូតូ​នេះ​មាន​ទម្ងន់​ធ្ងន់​ដល់​ទៅ​ ២៣៨ គីឡូក្រាម ដែល​មាន​ធុង​សម្រាប់​ផ្ទុក​ប្រេង​ឥន្ធនៈ​ចំណុះ​ ១៣ លីត្រ​ ហើយ​មាន​ការ​អះអាង​ថា​ ១ លីត្រ​ជិះ​បាន​ចម្ងាយ​ ២៧ គ.ម។

មុខងារ​ពិសេសៗ​រួម​មាន​ប្រព័ន្ធ​ហ្វ្រាំង​ ABS ភ្លោះ, កុងទ័រ​ឌីជីថល, ឃ្លុប​ដាក់​ឥវ៉ាន់​ក្រោម​កែប​ទំហំ​ ២១ លីត្រ និង មាន​មុខងារ​គ្រប់​គ្រង​ការ​ចុះ​ជម្រាល​ទៀត​ផង។ ជម្រើស​ពណ៌​នៃ​ X-ADV នេះ​មាន​តែ​ពណ៌​ប្រផេះ​ (តម្លៃ​ ១០ ៧០០ ដុល្លារ) និង ពណ៌​ក្រហម​ (តម្លៃ​ ១១ ០០០ ដុល្លារ)៕
ប្រភព៖ គេហទំព័រ សប្បាយ

Honda X-ADV ចេញ​តម្លៃ​ហើយ​ ថ្លៃ​ស្មើ​ឡាន​មួយ​គ្រឿង​ (មានវីដេអូ)

Tuesday, May 2, 2017

យល់ដឹង៖ សម្រស់ពិតជាសំខាន់ណាស់មនុស្សគ្រប់រូប ដើម្បីថែរក្សាសម្រស់គ្រប់គ្នាតែងតែចំណាយថវិកា និងពេលវេលាទៅហាងកែសម្ភស្ស នឹងទិញផលិតផលថែរក្សាស្បែកមុខ តែពេលខ្លះក៏មិនអាចបានដូចចិត្ត ហើយផលិតផលខ្លះទៀតក៏ធ្វើអោយប៉ះពាល់សុខភាពធ្ងន់ធ្ងរទៀតផង។

តែពេលនេះមិត្តអ្នកអានអស់បារម្ភហើយព្រោះវិធីសាស្ត្រធម្មជាតិទាំងនេះអាចជួយអ្នកបាន៖
១-វិធីទីមួយ៖ ដំឡូងបារាំងជាមួយក្រូចឆ្មារ
គ្រឿងផ្សំ
- ដំឡូងបារាំងមួយមើម
- ក្រូចឆ្មាមួយចំណិត ( ច្របាច់យកទឹក )
វិធីធ្វើ៖ យកដំឡូងទៅកិនអោយម៉ត់ លាយជាមួយក្រូចឆ្មារ លាបទៅលើផ្ទៃមុខទុកចោល ២០នាទី រួចលាងទឹកសម្អាតចេញ។

២-វិធីទីពីរ៖ ដំឡូងបារាំងជាមួយត្រសក់
គ្រឿងផ្សំ៖
- ដំឡូងបារាំងមួយមើម
- ត្រសក់មួយចំហៀង
វិធីធ្វើ៖ យកដំឡូងនឹងត្រសក់ទៅកិនអោយម៉ត់ លាយជាមួយគ្នាលាបទៅលើផ្ទៃមុខអោយសព្វ ទុកចោល ២៥នាទីរួចលាងទឹកចេញអោយស្អាតជាការស្រេច៕

វិធីសាស្ត្រសាមញ្ញ ដែលអាចជួយអោយស្បែកមុខស្អាតរលោង ត្រឹមតែ៣យប់

Monday, May 1, 2017

យល់ដឹងសុខភាព៖ ផ្លែឪឡឹកសម្បូរជាមួយនឹងអត្ថប្រយោជន៍សុខភាពជាច្រើន និងមួយក្នុងចំណោមពួកគេគឺមានលក្ខណៈសម្បត្តិថ្នាំសម្រើប ដែលរួមទាំងសារជាតិ Lycopen និង Citrulline។ លក្ខណៈសម្បត្តិទាំងនេះមានភាពប្រសើរឡើង ចំណង់ផ្លូវភេទជាមួយឈាមរត់របស់ឈាម ទៅសរីរាង្គសំខាន់នៅក្នុងរាងកាយ។

ប្រសិនបើលោកអ្នកផលិតថ្នាំជំនួយផ្លូវភេទបុរសដោយខ្លួនឯង លោកអ្នកត្រូវការរូបមន្តខាងក្រោមនេះ ដែលអាចរកជាវបាននៅគ្រប់ទីផ្សារលក់ដូរទាំងអស់។ គ្រឿងផ្សំទាំងនេះនឹងផ្តល់នូវថាមពល និងជួយជំរុញកម្លាំងផ្លូវភេទរបស់បុរស។ ថ្នាំ Viagra ឬថ្នាំជំនួយផ្លូវភេទបុរសគឺ ជាប្រភេទថ្នាំដ៏មានប្រសិទ្ធិភាពសម្រាប់បុរស ដែលមានអត្ថប្រយោជន៍ក្នុងការបង្កើនផ្លូវភេទ និងកម្លាំងថាមពល។ មានមនុស្សតិចតួចណាស់ដែលដឹងពីរូបមន្តដ៏សម្ងាត់នេះ ដែលអាចធ្វើដោយខ្លួនឯងនៅឯផ្ទះបាន។

១ - គ្រឿងផ្សំដែលត្រូវការដើម្បីបង្កើតថ្នាំ Viagra ធម្មជាតិ៖
- ផ្លែឪឡឹក
- ផ្លែក្រូចឆ្មា

ផ្លែឪឡឹកមានពោរពេញដោយអាមីណូអាស៊ីត ដែលជួយជំរុញចលនាឈាមហូរទៅកាន់បេះដូង និងប្រដាប់ភេទបុរស។ ពិតណាស់ វាបង្កើតឲ្យមានឥទ្ធិពលស្រដៀងគ្នាទៅនឹងថ្នាំមួយចំនួនដូចជា Viagra ដែរ។ លោកអ្នកមិនគួរប្រើប្រាស់ស្ក គ្រឿងទេស អំបិល ឬគ្រឿងបន្ថែមរសជាតិផ្សេងឡើយ ដែលអាចនឹងកាត់បន្ថយភាពខ្លាំងនៃគ្រឿងផ្សំទាំងពីរនេះ។

២ - របៀបធ្វើ៖
- លោកអ្នកចាំបាច់ត្រូវតែចិតផ្លែឪឡឹកជាចំណិតតូចៗ និងដាក់ផ្លែឪឡឹកដែលចិតរួចនោះក្នុងម៉ាស៊ីនកិន ឬក្រឡុកផ្លែឈើ បន្ទាប់មកក្រឡុកយកទឹកផ្លែឪឡឹកនោះចំនួនមួយលីត្រ។ ផ្នែកសនៅជាប់សំបកឪឡឹកក៏មានសារធាតុអាមីអាស៊ីតខ្ពស់ផងដែរ ហើយក៏ត្រូវកិនយកទឹកដែរ។
- ចាក់ទឹកឪឡឹកនោះទៅក្នុងឆ្នាំងមួយ ហើយដាំ ឬស្ងោទឹកនោះប្រមាណជា២នាទី ក្រោយមក ច្របាច់ទឹកក្រូចឆ្មាចូលទៅក្នុងឆ្នាំងនោះ មុននឹងច្របល់គ្រឿងផ្សំទាំងពីរនោះបញ្ចូលគ្នា។ វាគឺជារឿងដ៏ល្អក្នុងការបន្តដាំទឹកនោះឲ្យពុះ និងហួតបន្តិច ហើយបន្ទាប់មកឈប់ដាំទឹកនោះ នៅពេលដែលវាស្រក់នៅសល់ប្រមាណជាពាក់កណ្តាល។
- ទុកទឹកឪឡឹកដែលដាំរួចនោះប្រមាណជារយៈពេលមួយម៉ោង។ បន្ទាប់មក ចាក់ទឹកនៅក្នុងកែវដែលស្អាតមួយ និងរក្សាទុកកន្លែងត្រជាក់ និងស្ងួតដូចជាទូរទឹកកក។
លោកអ្នកត្រូវតែចងចាំថា ត្រូវផឹកភេសជ្ជះនេះនៅពេលមិនទាន់ញាំអីដូចជាពេលព្រឹក និងមុនអាហារពេលល្ងាច ហើយលោកអ្នកត្រូវតែផឹកពីចន្លោះ២ស្លាបព្រាបាយ ទៅមួយភាគបីនៃកែវក្នុងមួយលើក។

ប្រសិទ្ធិភាពអាស្រ័យទៅលើទម្ងន់ និងទំហំនៃរាងកាយមនុស្សម្នាក់ៗ។ ថ្នាំ Viagra ធម្មជាតិនេះ មានសុវត្ថិភាព និងផ្តល់តាមពលដល់រាល់មនុស្សគ្រប់វ័យទាំងអស់៕

ពិតជាអស្ចារ្យ! របៀប​ផ្សំ​​​ថ្នាំ​ជំនួយ​ផ្លូវ​ភេទ​បុរស តាមបែបធម្ម​ជាតិមានប្រសិទ្ធិភាព ១០០%

Sunday, April 30, 2017

យល់ដឹង៖ ប្រជ្រុយ គឺមិន​មែន​គ្រាន់តែ​ជា​ចំណុច​ងងឹតៗ ​ធម្មតា​នៅលើ​រាង​កាយ​ដូច​មនុស្ស​គ្រប់គ្នា​គិត​នោះទេ ពួកគេ​ជាទូទៅ​មាន​សញ្ញា​នៃសុភមង្គល​មួយ​សម្រាប់​យើង​គ្រប់គ្នា។ បើយោង​តាម​រយៈ​មនុស្ស​ជាច្រើន ចំណុច​ទាំង​នេះ (ប្រជ្រុយ) អាច​ត្រូវ​បាន​គេមើល​ឃើញ​ទាំង​អស់​នៅ​លើរាង​កាយ​របស់​យើង គឺពិត​ជាសញ្ញា នៃជីវិត​អតីតកាល។

ប្រជ្រុយ គឺមាន​សញ្ញា​សម្គាល់​កម្ម និង រឿងរ៉ាវ​គ្រប់​យ៉ាង​ពីអតីត​កាល ដែល​យើង​បាន​អនុវត្ត​ចូល​ជាមួយ​ការចាប់​កំណើត​ថ្មីរបស់​យើង។

ប៉ុន្តែមាន​កន្លែង​ពិសេសៗ​ជាច្រើន អាច​មាន​ប្រជ្រុយ​លេច​ឡើង តែនៅ​លើរាង​កាយ​មនុស្ស​យើង ហើយ​មាន​កន្លែង​សម្ងាត់​មួយ បើមាន​ប្រជ្រុយ​លេច​ឡើង​ហើយ មនុស្ស​ម្នាក់នោះ គឺត្រូវ​បាន​គេហៅថា "មនុស្ស​សម្បូរ​ស្នេហ៍ ឬមនុស្ស​ឆ្វាក់"។

ជាក់ស្ដែង ចំពោះ​មនុស្ស​ប្រុស​វិញ បើគាត់​មាន​ប្រជ្រុយ​នៅលើ​លិង្គ មានន័យ គាត់​ជាបុរស​ម្នាក់ មាន​ភាពទាក់​ទាញ​ខ្លាំង ធ្វើឱ្យ​មនុស្ស​ស្រី​ងប់​ងល់​ស្រឡាញ់​ចូល​ចិត្តច្រើន នេះ​ជាចំណុច​ពិសេស​របស់​គាត់​មាន​តាំងពី​ធម្មជាតិ​មកម្លេះ។ ជាទូទៅ គាត់​ជា​បុគ្គល​ម្នាក់ មាន​ភាព​ត្រេក​ត្រអាល​មិនគួរ​ឱ្យជឿ មាន​សកម្មភាព​ផ្លូវភេទ​ខ្លាំង និយាយ​ឱ្យចំ​ទៅ គឺគាត់​ពូកែរឿងលើ​គ្រែ​នឹងតែម្ដង។

ម្យ៉ាងទៀត បុរស​មាន​ប្រជ្រុយ​នៅលើ​លិង្គនេះ មិន​មែន​មាន​ន័យថា គាត់​ជាមនុស្ស​មាន​ការងប់​ងល់​តែម្យ៉ាង​នោះទេ តែគាត់​ជា​បុគ្គល​ម្នាក់ មាន​ភាព​ស្មោះ​ត្រង់​ខ្លាំង​បំផុត​ផងដែរ៕

តើមាន​ប្រជ្រុយ​នៅលើ​លិង្គ មាន​ន័យ​យ៉ាង​ណា? ចំណាំ​ចាស់ៗ​និយាយថា...!

Saturday, April 29, 2017

យល់ដឹង៖ ពិត​ណាស់ ការ​ស្ទាប​អង្អែល​ជើង​ជា​តិចនិច​មួយ​ ដែល​អាច​ធ្វើ​ឱ្យ​មនុស្ស​ស្រី​មាន​អារម្មណ៍​ពុះកញ្ជ្រោល ប៉ុន្តែ​នៅ​មាន​តិចនិច​ពិសេសៗ​ផ្សេងៗ​ជាច្រើន​ទៀត។ ពេលខ្លះ អ្នក​គ្រាន់​តែ​ប្រើ​សមត្ថភាព​តិចតួច​ប៉ុណ្ណោះ។ ខាង​ក្រោម​នេះ​ជា​ចំណុច​មួយ​ចំនួនធ្វើ​ឱ្យ​កើត​មានសម្រើប ដែល​អ្នក​មិន​ធ្លាប់​បានដឹង៖

១-ឱបពីក្រោយ៖ គ្មានអ្វី​កក់ក្តៅ​ជាង​ការ​ឱបនោះ​ទេ។ ការឱប​ពីក្រោយ​មាន​ភាព​សុខ​ស្រួល​ជាង​ការ​ឱប​ពីមុខ។ វាអាច​ឱ្យ​អ្នក​អាច​ប៉ះអង្អែល​ថ្ពាល់​គ្នា អាច​ឱប​គ្នា​បាន​ណែន​ល្អ។ ការ​ឱប​យ៉ាង​ស្និទ្ធ​ពីខាង​ក្រោយ​ធ្វើឱ្យ​មាន​អារម្មណ៍​ពុះកញ្ជ្រល។

២-ចេះនិយាយ​ភាសាផ្សេង៖ មនុស្សចេះ ២ភាសា​មាន​ភាព​ទាក់ទាញ​ជាង​មនុស្ស​ចេះតែ​ភាសាផ្លូវ​ការ​របស់​ប្រទេស។ ភាសា​បារាំង និង​ភាសា​អេស្ប៉ាញ​ជា​ភាសា​ដ៏រ៉ូមែនទិច, គ្រាន់​តែ​ពាក្យ​ថា hello មួយ​ម៉ាត់​អាច​ធ្វើឱ្យ​អ្នក​មាន​អារម្មណ៍​ពុះកញ្ជ្រោល។

៣-ប្រើដៃ​របស់អ្នក៖ ដៃ​របស់​បុរស​ជា​ហេតុ​ផល​មួយ​ដ៏ធំ។ ព្រោះដៃ​ជាអ្នក​ប៉ះ​ប៉ូវអ្វីៗ​គ្រប់​យ៉ាង​ក្នុង​ក្តីស្រមៃ។ បុរស​អាច​ធ្វើការ​បាន​ដោយ​ប្រើ​ម្រាមដៃ​ទាំង១០ ហើយ​វាជា​ឧបករណ៍​មួយ​យ៉ាង​សំខាន់។ គាត់​ដឹងថា​អ្វីដែល​គាត់​កំពុងតែ​ធ្វើ។

៤-ស្តាប់​រឿង​គ្រប់យ៉ាង៖ មនុស្សស្រី​នឹង​មាន​ការ​ភ្ញាក់ផ្អើល​នៅ​ពេល​បុរស​ចងចាំ​រឿង​តូចតាច​ដូចជា ជញ្ចៀន​ពេជ្រ​ដែល​នាង​បាន​ចង្អុល​ក្នុង​សៀវភៅ​កាតាឡុក។ រឿង​បែបនេះ​កើត​ឡើង​មិនមែន​ដោយ​សារ​តែអ្នក​ចងចាំទេ ប៉ុន្តែ​ដោយ​សារ​អ្នក​បានស្តាប់។ ការស្តាប់​មិនមែន​មាន​ន័យថា​គ្រាន់​តែបាន​លឺនូវ​អ្វីដែល​នាង​បាន​និយាយ​ប៉ុណ្ណោះ​ទេ តែត្រូវ​ទទួល​យក​ពាក្យ​សម្តី​របស់​នាង ហើយ​ឆ្លើយ​តប​នៅពេល​ក្រោយ។ ការ​ងក់ក្បាល​របស់​អ្នក និង​ការសួរ​សំណួរ​ក្នុង​ពេលវេលា​ដែល​ជាក់លាក់​មួយ​បញ្ជាក់ថា គាត់​កំពុង​តែស្តាប់។ នៅ​ពេល​គាត់​បាន​ស្តាប់លឺ គាត់​នឹងចេះ​បារម្ភពី​អ្នក ហើយ​នេះជា​អារម្មណ៍​ពុះកញ្ជ្រោល​ខ្លាំង​ជាង​គេបំផុត៕

តិចនិច​ធ្វើឱ្យ​មនុស្សស្រី​ មាន​អារម្មណ៍​ទ្រាំមិនបាន​​ ចង់រួមភេទ

Hi3
© 2017 Khmer Herald
© 2013 Khmer Herald. WP Theme-junkie converted by BloggerTheme9
Blogger templates. Proudly Powered by Blogger.
back to top